ព័ត៌មានទាន់ហេតុការណ៍៖

ជនជនសង្ស័យបីនាក់ត្រូវគេប្តឹងពីបទរំលោភលើសេចក្ដីទុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ជនជនសង្ស័យបីនាក់ ត្រូវអ្នកគ្រាប់គ្រងរោងចក្រចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយប្តឹងពីបទរំលោភលើសេចក្ដីទុកចិត្ត លួចខោអាវរបស់គេយកទៅលក់កាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវដួងងៀប សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងបីនាក់ខាងលើ ទី១ មាន ឈ្មោះ ឡោ ចន្ទ្រា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចង់ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២មាន ឈ្មោះ សុខ ភៀត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងធួក ស្រុកកំចាយមា ខេត្តព្រៃវែង និងទីមានឈ្មោះ ប៉ុន ហាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្ដៀល ឃុំសំបួរ ស្រុករមាសហែក ខេត្តព្រៃវែង ។ ចំណែកដើមបណ្តឹងមានឈ្មោះសុខ វ៉ាន់ឈុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរប្រធានរដ្ឋាបាលរោងចក្រកាត់ដេរយីហោយន្ត័ឌី មានទីលំនៅ ផ្ទះលេខ១០៩ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីដើមបណ្តឹងបានអោយដឹងថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៦និង៣០នាទី ជនរងគ្រោះ( ជាតំណាងរោងចក្រ) កាត់ដេរខាងលើ ដែលមានទីតាំងនៅក្នុងសួនកាណាឌីយ៉ា (សង្កាត់ចោមចៅ) បានជួលរថយន្តដឹកខោអាវរោងចក្រខាងលើ យកទៅបោកគក់នៅរោងចក្រយីហោ ចាហ្វា ដែលមានទីតាំងនៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅពេលដែលជនសង្ស័យទាំងបីនាក់បានដឹកអាវចេញពីរោងចក្រ ពេលកំពុងតែជិះតាមផ្លូវ អ្នកទាំងបីបានបែកគំនិតលួចអាវដែលដឹកយកទៅបោកគក់នោះអស់ចំនួន500អាវ លក់បានលុយ500ដុល្លារ ហើយក្រោយមកជនសង្ស័យបានបើកឡានដឹកអាវបានតែចំនួន2530អាវ យកមកក្រុមហ៊ុន បោកគក់តែប៉ុណ្ណោះទេ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោងប្រហែល១៦និង០០នាទីរសៀល តំណាងរោងចក្របានមកមើលអាវហើយពេលពិនិត្យ និងរាប់អាវមើលរួចផ្ទៀងផ្ទាត់ជាមួយនិងបុងទំនិញទើបដឹងថា បាត់អាវ ក្រោយមក ក៏មានសង្ស័យលើអ្នកទាំង៣នាក់ បានឃាត់ខ្លួនយកមកឲ្យសមត្ថកិច្ចសាកសួរ។

ចំណែកជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកអាវទាំងនេះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងតែកសាងសំណុំរឿងបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធី ៕ តុង សីហា

se-1 se-2 se-3


ចែករំលែក៖