ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនៅតាមបណ្តោយផ្លូវ១៣៤ ប្រជាពលរដ្ឋព្រួយបារម្ភពីគ្រោះថ្នាក់សូមឲ្យអាជ្ញាធរជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការភ័យខ្លាច អំពីការឆក់ចរន្តអគ្គិសនី. ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាអ្នករកស៊ី លក់ដូរ នៅតាមបណ្តោយផ្លូវលេខ១៣៤ នៅជិតមន្ទីរពេទ្យសម្ដេចឪ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបានសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌ៧មករាផ្ទាល់តែម្តង សូមជួយអន្តរាគមន៍ ចុះកាត់ខ្សែភ្លើងទាំងនោះចោល ឬក៏តបណ្តាញថ្មីឡើងវិញ ឲ្យបានសមរម្យ ចៀងវាងធ្លាក់រញ៉េរញ៉ៃ ដល់លើផ្លូវ ហើយនៅពេលមានភ្លៀងធ្លាក់មកម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំទឹក ដែលធ្វើពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងអំពីការ ឆ្លងចរន្តអគ្គិសនីឆក់ ។

ប្រជាពលរដ្ឋរៀបរាប់ឲ្យដឹងថា ខ្សែភ្លើងធ្លាប់រញ៉េរញ៉ៃបែបនេះ គឺកើតឡើងជាច្រើនថ្ងៃមកហើយ មិនដែលឃើញមានស្ថាប័នពាក់ព័ន្ធមួយណា ចុះមកពិនិត្យមើលម្តងណាឡើយ ដោយទុកបណ្តោយឲ្យខ្សែភ្លើងទាំងនោះធ្លាក់រយីងរយោង នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង ភ្នំពេញ ជាពិសេសខ្សែភ្លើងទាំងនេះ ដាច់ធ្លាក់ដល់ដី ខណៈភ្លៀងធ្លាក់ម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំក្នុងទឹក ដែលធ្វើពួកគាត់ទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងអំពីការឆក់ចរន្តអគ្គិសនី ៕ ស រស្មី

img-20161112-wa0025 img-20161112-wa0027


ចែករំលែក៖