ខេត្តឧត្តរមានជ័យ ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមជាមួយលោកឧកញ៉ា លឹម ហេង អនុ ប្រធានក្រុមការងារចុះជួយខេត្តឧត្តរ មានជ័យ និងមន្ត្រីរាជការខេត្តឧត្តរមាន ជ័យបានផ្តួចផ្តើមធ្វើបុណ្យកឋិនទានមួយ ដង្ហែទៅកាន់វត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅក្នុងស្រុងអន្លង់វែង ខេត្តឧត្តរមាន ជ័យ ដើម្បីប្រមូលបច្ច័យកសាងទីសេនាសនៈ នានានៅក្នុងវត្តសម្រាប់ប្រជាពលរដ្ឋធ្វើ បុណ្យទាន និងគោរពប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនា ។
បុណ្យកឋិនទានរបស់នាយឧត្តមសេនីយ៍ គន់ គិម និងឧកញ៉ា លឹម ហេង ព្រមទាំង សប្បុរសជននានានោះទទួលបានបច្ច័យសរុប៣៥លាន៣សែន៧ម៉ឺនរៀល ។
សូមបញ្ជាក់ថា វត្តអន្លង់វែង គឺជាវត្តមួយស្ថិតនៅក្នុងស្រុកអន្លង់វែងអតីតកន្លែង សមរភូមិប្រយុទ្ធគ្នាដ៏ក្តៅមួយរវាងកម្លាំង រដ្ឋាភិបាលក្រុងភ្នំពេញ និងកម្លាំងតស៊ូរបស់កងទ័ពខ្មែរក្រហមបណ្តាលឲ្យតំបន់នេះរងនូវការខ្ទេចខ្ទាំស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងវត្តអារាមផងដែរ ។
ប៉ុន្តែក្រោយការធ្វើសមាហរណកម្មចុងក្រោយរបស់កម្លាំងខ្មែរក្រហមនាឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ=ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យតំបន់នេះបានស្គាល់សុខសន្តិភាព ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងឡើងវិញជា បន្តបន្ទាប់ ។ បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា ក៏បានកសាងឡើងវិញ និងមានការរីក ចម្រើនគួរឲ្យកត់សម្គាល់ ៕ ហេង សូរិយា