ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន និងលោកដូណាល់ ត្រាំ សន្ទនាគ្នាតាមទូរស័ព្ទ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោត ហើយការសន្ទនានោះលោកស៊ី ជីនពីង បានសង្កត់ធ្ងន់ថា «កិច្ចសហប្រតិបត្តិការជាជម្រើសតែមួយគត់» ។

ទីភ្នាក់ងារព័ត៌មាន CCTV បានផ្សព្វផ្សាយថា មេដឹកនាំទាំងពីរ នៅពេលឆាប់ៗខាងមុខនេះ នឹងជួបគ្នាដោយផ្ទាល់ដើម្បីពិភាក្សាលើទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ។ ប្រភពបានដកស្រង់ប្រសាសន៍លោកស៊ី ជីនពីង សន្ទនាជាមួយលោកដូណាល់ ត្រាំថា ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យរីកចម្រើន ក៏ដូចរីកចម្រើននៅពិភពលោកទាំងមូលផងដែរ, ពង្រីក និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ធានាដល់ពលរដ្ឋប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែង ក៏ដូចជម្រុញឲ្យទំនាក់ទំនងចិន អាមេរិកល្អប្រសើរជឿនលឿនទៅមុខជានិច្ច ។

ជាមួយគ្នានេះដែរ CCTV បានដកស្រង់ប្រសាសន៍លោកដូណាល់ ត្រាំ ឆ្លើយតបលោកស៊ី ជីនពីងថា អាមេរិកមានបំណងធ្វើការជាមួយចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាមេរិក-ចិន ដែលលោកជឿមុតមាំថា ទំនាក់ទំនងអាមេរិក-ចិន នឹងមានការរីកចម្រើនល្អប្រសើរជាងមុនបន្ថែមទៀត ។

សូមបញ្ជាក់ថា កាលពីអំឡុងពេលធ្វើយុទ្ធនការឃោសនារកសំឡេងឆ្នោត លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឲ្យចិនបន្តបំពានអាមេរិកទៀតឡើយ ៕ ថាច់ យ៉ាត

china-s-president-xi-jinping-delivers-a-speech-at-a-conference


ចែករំលែក៖