ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធប្រើឲ្យទៅឆ្លុះត្រីបែរជាទៅចាប់រំលោភយុវតីទៅវិញមានអីចុងក្រោយនគរបាលដាក់់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវប្រពន្ធប្រើឲ្យទៅឆ្លុះត្រីយកមកធ្វើម្ហូបតែបែរជាទៅ ចាប់រំលោភយុវតីដែលជាអ្នកឆ្លុះត្រីជាមួយគ្នាហើយចុងក្រោយបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ក្មេងស្រីរង គ្រោះ អាយុ១៦ឆ្នាំ រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ជន សង្ស័យឈ្មោះ នឿន ថេង អាយុ៣៣ឆ្នាំ មានប្រពន្ធ កូន២នាក់ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកអធិការបន្តថា តាមពាក្យបណ្តឹង របស់នារីរងគ្រោះបានរៀបរាប់ថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភនាងបាន សម្រេចកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង៨យប់នៅចំណុចបឹង ស្រែដំបងវេញ ខណៈដែលរូបនាងនិងជនសង្ស័យទៅឆ្លុះត្រីជាមួយគ្នា។

ជួបជាមួយអ្នកយកព័ត៌មាននគរវត្តនារីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ រូបនាងនិងជនសង្ស័យបានទៅឆ្លុះត្រីជាមួយ គ្នាតាមស្រែដែលនៅមិនឆ្ងាយប៉ុន្មានពី ភូមិ ។ នៅពេលកំពុងដើរឆ្លុះត្រីជនសង្ស័យបាននិយាយបបួលនាងរួមរ័កដោយនិយាយ ហើយនិយាយទៀត ចំណែកនាងមិនដឹងថាការរួមរ័កនោះជាពាក្យអ្វីឡើយ ។

នារីរងគ្រោះបន្តថា ក្រោយពីនិយាយ ដដែលៗហើយពេលយប់រាងស្ងាត់ជននេះបានចាប់ផ្តួលនាងទៅលើដីហើយធ្វើ សកម្មភាពចាប់បង្ខំនាងរំលោភរហូតបានសម្រេច។ ក្រោយពីធ្វើសកម្មភាពហើយគេនិយាយលួងលោមនាងថាកុំយករឿងនេះទៅប្រាប់អ្នកដទៃចាំគេឲ្យលុយ។ ទោះជាបែបនេះក្តីនាងបាននិយាយប្រាប់ក្រុម គ្រួសារអំពីសកម្មភាពដែលជនសង្ស័យធ្វើមកលើនាងនិងបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយ ថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភនារីរងគ្រោះប្រាកដមែន ព្រោះតែពេលនោះកើតមានចំណង់ផ្លូវភេទខ្លាំងពេក ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យទៅកាន់ការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ដើម្បីចាត់ការបន្តតាម ច្បាប់ ៕ សេនាស័ក្តិ

be32e3rfr-1


ចែករំលែក៖