ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់លក់ម្ជូរតាមហាងផឹកសុីស្រាប់តែមានជនសង្ស័យ២នាក់ជិះមូ៉តូ ធ្វើសកម្មភាពឆក់កាបូបយកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ ជាអ្នកលក់ម្ជួរតាមហាងផឹកសុី ក្រោយពីលក់ម្ជូរអស់ហើយ ក៏បានជិះម៉ូតូទៅទិញទឹកក្រឡុកយកមកផឹក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូ៉តូ១គ្រឿង មកធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះយកទៅបាត់ រួចក្រុមជនសង្ស័យជិះមូ៉តូគេចខ្លួនដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននារីរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបខ្លួនជិះម៉ូតូម៉ាកToday ពណ៌ត្រួយចេក លាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-9059 ធ្វើដំណើរមកតាមបណ្តោយផ្លូវ២៧១ ទើបតែលក់ម្ជួរតាមហាងផឹកសុី ក្រោយពីលក់ម្ជូរអស់ហើយ រូបខ្លួន ក៏បានជិះម៉ូតូទៅទិញទឹកក្រឡុកយកមកផឹក តែមិនទាន់ទៅដល់ផង ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូ៉តូ១គ្រឿង មិនចាំមា៉ក មកធ្វើសកម្មភាពឆក់កាបូបយកទៅបាត់ រួចក្រុមជនសង្ស័យជិះមូ៉តូគេចខ្លួនដោយសុវត្ថិភាព ។

នៅក្នុងកាបូបនារីរងគ្រោះបានប្រាប់ថា គ្រាន់តែមានប្រាក់តិចតួចទេ និងទូរស័ព្ទដៃមួយគ្រឿង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង២ទេ បានជិះម៉ូតូត្រឡប់ទៅផ្ទះតែម្តង ៕ ស រស្មី

dw4


ចែករំលែក៖