ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រោះធម្មជាតិរន្ទះបាញ់បានបណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ នៅស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ។

ករណីគ្រោះធម្មជាតិ រន្ទះបាញ់នេះ កើតឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចចំការបណ្តាលឲ្យ ជនរងគ្រោះឈ្មោះ រម៉ាម សែន ភេទ ប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ គងធំ ឃុំ ប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសធ្ងន់ ឥឡូវជនរងគ្រោះកំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកបរកែវ។

ករណីរន្ទះបាញ់មួយទៀត កើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ផ្ទះ លោក តា ណូន ភូមិ កាឡែង ឃុំ កាឡែង ស្រុក លំផាត់ ខេត្ត រតនគិរី ជនរងគ្រោះឈ្មោះ ណូន ហន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕ វុទ្ធឦសាន

1 2 3 4 5 6


ចែករំលែក៖