ព័ត៌មានទាន់ហេតុការណ៍៖

ឈិន សុធារី បង្ហាញ មុខតារាស្រីម្នាក់ដែលព្យាយាមទាក់ទងប្តីនាង

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀង និងពិធីការិនី ឈិន សុធារី បានដាច់ចិត្តបង្ហោះរូបថតតារាសម្តែងស្រីថ្មីម្នាក់ក្រោយពីឆ្អែតចិត្តដែលនាងព្យាយាមតាមស្រលាញ់ប្តីនិងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកកាន់ភរិយាពេញច្បាប់។ ការបង្ហាញមុខនារីជាស្រីកំណាន់ របស់ប្តីនេះក្រោយពីកន្លងមកឈិន សុធារី បានបង្ហាញសារទុក្ខសោកនិងជំងឺផ្លូវចិត្ត រួបរឹតនោះ។

អតីតពិធីការិនីរូបរាងតូចច្រឡឹងអ្នកនាងឈិន សុធារី បានបង្ហាញរូបស្រីវ័យក្មេងម្នាក់ដែលជាតួថ្មីនៅក្នុងហ្វេសប៊ុកជាសាធារណៈដែលនាងអះអាងថាជាស្រីស្នេហ៍របស់លោក សុវណ្ណ មករា ជាស្វាមីហើយថែម ទាំងនិយាយពាក្យមិនសមរម្យដាក់នាងជាប្រពន្ធដើមដែលធ្វើឲ្យនាងទ្រាំមិនបាន។

រូបថតតារាស្រីថ្មីដែលនាងបង្ហាញមានចំនួន១៩សន្លឹកដោយសរសេរថា”បងប្អូនប្រិយមិត្តនិងអ្នកគាំទ្រនាងខ្ញុំទាំងអស់សូមជួយឲ្យយោបល់នាងខ្ញុំបន្តិចតើរូបប្អូនស្រីម្នាក់នេះគាត់មានមុខមាត់ស្អាតទេ? សុភាព ស្លូតឬឆ្នាស? ឈ្លើយ? ព្រហើន? ថ្លើម ធំ? ឬគួរឱ្យស្រលាញ់? នេះជាជំហាន ទីមួយ”។

នាងមិនបានបញ្ជាក់លម្អិតទេថា តើនារីនោះឈ្មោះអ្វីនិងត្រូវជាអ្វីជាមួយប្តីនាង ប៉ុន្តែតាមរយៈសារឆ្លើយឆ្លងជាមួយនឹងមិត្តក្នុងហ្វេសប៊ុករបស់នាងបានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថានារីនោះឈ្មោះយូណា។ ធារីបញ្ជាក់ថា”ជាតួថ្មីហើយសម្តែងបានល្អពូកែសព្វគ្រប់ប្តីបងក៏ចាញ់ស្រីមួយនេះ ដែរ”។នាងបន្តថា”ទ្រាំច្រើនខែមកហើយ និយាយល្អមិនស្តាប់ថែមទាំងព្រហើនឈ្លើយដាក់យើងជាប្រពន្ធដើមមើលងាយយើងគ្រប់យ៉ាងឃើញខ្ញុំស្លូតពេក”។ចុងក្រោយឈិន សុធារីបានព្រលយបន្ថែមថា”ជាស្រីសម្រាប់តែកំដរអារម្មណ៍ប្រុសៗអ្នកណាក៏ស្រួលបានដែរប្រហែសមិនបានទេគួរឲ្យខ្លាចបងប្អូនបើមានប្អូនប្រុសឬបងប្រុស សូមប្រុងប្រយ័ត្នស្រីរូបនេះស្អាតតែមុខដើរតែហុចឲ្យប្រុសទេ”។ មានការបង្ហើបថា ដោយសារឈឺចិត្តខ្លាំងពេកទើបឈិន សុធារី ដាច់ចិត្តទម្លាយរូបថតស្រីស្នេហ៍ របស់ស្វាមីខ្លួនដែលគេស្គាល់ថាជាតារាពន្លកថ្មីជា សាធារណៈនៅក្នុងសង្គមហ្វេសប៊ុក។

តារាស្រីថ្មីដែលគេដឹងថាកំពុងថតខ្សែភាពយន្តមួយចំនួនឲ្យស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ខាងលើទទួលរងការជេរប្រមាថច្រើនជាមួយនឹងពាក្យអសុរោះពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយពាក្យដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងថា”ដឹងថាគេមានប្រពន្ធហើយម្តេចក៏ព្យាយាមទាក់ទងប្តីគេម្លេ៉ះ?ខ្វះណាស់ឬ មនុស្សប្រុសនោះ?”

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអ្នកនាង ឈិន សុធារីនិងតារា សម្តែងថ្មីរូបនោះបាននៅឡើយទេ ។ នៅ ក្នុងគណនីហ្វេសប៊ុក កញ្ញាYu Na វិញគេមិនទាន់បានឃើញនាងចេញមុខប្រតិកម្ម នឹងការលើកឡើងរបស់ ឈិន សុធារី នៅឡើយទេគឺមានតែសារខ្លីមួយដែលគេ សង្ស័យថាជាការឌឺដងទៅកាន់ឈិន សុធារី ដែលនាងលើកឡើងថា”ស្តាប់តែម្ខាងគេ ឲ្យកំហុសមកលើយើងមានតែទេវតាទេដែលដឹងច្បាស់អ្នកដែលនិយាយបង្កាច់បង្ខូចខ្ញុំនឹងតបស្នងបាបកម្មនេះវិញដោយសារតែពាក្យសម្តីអ្នកបំផ្លើសប្បាយនឹងការនិយាយហួសហេតុមិត្តរួមអាជីពជារឿងធម្មតាទេ ជួបគ្នាស្និទ្ធស្នាលតួផ្សេងៗក៏ស្និទ្ធស្នាលដូចគ្នាអ្នកនិយាយបំផ្លើសព្រោះតែលុយអាចធ្វើអំពើស្មោកគ្រោកបានកម្មនឹងតាមតបស្នង មនុស្សដែលនិយាយមិនពិតនិយាយមិនល្អពីគេ”៕ វឌ្ឍនា

15032091_166226693842757_1353392402986977119_n 130513_28b


ចែករំលែក៖