ខេត្តប៉ៃលិន ៖ តាមការសង្កេតឃើញរបស់ប្រជាពលរដ្ឋ មានទាំងក្មេង ចាស់ប្រុស ស្រីជាច្រើននាក់ បាននាំគ្នាទៅចោមរោមឡោមព័ទ្ធសាលាឆាន់មួយកន្លែង ដោយចោទប្រកាន់ព្រះចៅអធិការវត្តថា បាននាំស្រីវ័យកណ្តាលរូប ស្រស់ស្អាតម្នាក់ ទៅដេកជាមួយ អស់រយៈពេលជាយូរមកហើយ លុះរកភស្តុតាងឃើញ ក៏នាំគ្នាស្ទាក់ហ៊ុំព័ទ្ធទាំងយប់ ។
ក្រោយពីសង្ស័យថា ព្រះចៅអធិការវត្តខាងលើមានទំនាក់ទំនងជាមួយស្រ្តីរូបនោះ ដោយនាងបានចូលទៅក្នុងសាលាឆាន់តែម្នាក់ឯង នាពេលយប់ ក៏នាំគ្នាចាំយាមមិនឱ្យចេញទៅណា រហូតដល់ព្រឹក ទើបបឹ្តងអាជ្ញាធរ និងសមត្ថកិច្ចឱ្យចុះទៅត្រួតពិនិត្យបង្កការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងវត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ ក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
សូមបញ្ជាក់ផងដែរថា ស្រ្តីម្នាក់ បានចូលទៅក្នុងវត្តខាងលើ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បម្រុងនឹងយ កថ្នាំពេទ្យទៅឱ្យកូនប្រុសរបស់ខ្លួនម្នាក់ ឈ្មោះ ណា អាយុ៤ឆ្នាំ បួសជាព្រះសង្ឃនៅក្នុងវត្តខាងលើលេប បន្ទាប់ពីទទួលរងគ្រោះថ្នាក់ចរាចរដួលម៉ូតូ រងរបួសកាលពីប៉ុន្មានថ្ងៃមុន ក៏ត្រូវប្រជាពលរដ្ឋសង្ស័យថា មានជាប់ពាក់ព័ន្ធរឿងអាស្រូវជាមួយនឹងព្រះចៅអធិការវត្តខាងលើ ទើបនាំគ្នាទៅចោមរោមព័ន្ធវត្តទាំងយប់តែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ព្រះចៅអធិការវត្ត ដែលជាប់ពាក់ព័ន្ធនឹងស្រ្តីខាងលើមាននាម ហេង វណ្ណធីរ៍ ព្រះជន្ម៤៧វស្សា ជាព្រះចៅអធិការវត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ និងស្រ្តីរងការចោទប្រកាន់ខាងលើ ឈ្មោះ វី អាយុ៣២ឆ្នាំ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើននាក់ បានឱ្យដឹងថា ព្រះចៅអធិការវត្តខាងលើ បានមានទំនាក់ទំនងជាមួយស្រ្តីរូបស្រស់ស្អាតខាងលើអស់រយៈពេលប្រហែល៣ទៅ៤ឆ្នាំមកហើយ រហូតដល់ក្រោយមកបានយកកូនប្រុសរបស់ខ្លួនម្នាក់អាយុ៤ឆ្នាំទៅបួសជាព្រះសង្ឃនៅក្នុងវត្តនោះដែរ ។
ប្រភពបន្តទៀតថា ពួកគេតែងតែសង្កេតឃើញព្រះចៅអធិការវត្តខាងលើ មានភាពជិតស្និទ្ធិជាមួយនឹងស្រ្តីខាងលើ ខុសពីធម្មតា ទើបនាំគ្នាតាមដានអស់រយៈពេលជាយូរថ្ងៃខែ លុះក្រោយមកនៅយប់ថ្ងៃកើតហេតុ នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា គេឃើញស្រ្តីខាងលើបានចូលទៅក្នុងវត្តតែម្នាក់ឯង ទើបនាំគ្នាឡោ មព័ន្ធមិនឱ្យចេញទៅណារួច ហើយរហូតដល់ព្រឹកទើបប្តឹងឱ្យអាជ្ញាធរ និងសមត្ថកិច្ចចុះទៅពិនិត្យ ។
ពួកគាត់បញ្ជាក់ទៀតថា បើព្រះសង្ឃរូបនោះមានទំនាក់ទំនងជាមួយនឹងស្រីបែបនេះ មិនអាចបន្តឱ្យគង់នៅក្នុងវត្តទៀតនោះទេ ត្រូវតែចាប់ផ្សឹក ហើយដាក់ទោសតាមផ្លូវច្បាប់ ។ បើពុំដូច្នោះទេ ពួកគេមិនសុខចិត្តនោះឡើយ ហើយក៏ឈប់ចូលទៅធ្វើបុណ្យនៅក្នុ ងវត្តខាងលើនេះទៀតដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃដដែ លព្រះចៅអធិការវត្តខាងលើ ត្រូវបានគេជន្លៀសដោយដឹកតាមរថយន្តកាមរីពណ៌សឱ្យចេ ញទៅក្រៅ លុះមួយសន្ទុះក្រោយមកស្រ្តីខាងលើក៏ត្រូវបានគេយកម៉ូតូឌុបទៅដឹកចេញតា មក្រោយផងដែរ ក្រោយពីអាជ្ញាធរ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានសាកសួ រពួកគេទាំងនោះរួចមក ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាស នាខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីបានសួរនាំរួចរាល់ ខាងលោកបានឱ្យព្រះចៅអធិការវត្តខាងលើចេញទៅក្រៅវត្តសិន ហើយឱ្យស្រ្តីជាប់ពាក់ព័ន្ធចេញផងដែរ ។ បើទុកនៅក្នុង វត្តនោះ ប្រជាពលរដ្ឋចេះតែនាំគ្នាមកចោមរោមមិនអាចដោះស្រាយបញ្ហាចេញនោះឡើយ ហើយបើសិនជាមានបញ្ហាដូចដែលប្រជាពលរដ្ឋចោទប្រកាន់មែន ខាងលោកនឹងចាប់ព្រះចៅអធិការខាងលើឱ្យផ្សឹក និងដាក់ទោសទៅតាមផ្លូវច្បាប់ ៕ ស សារ៉េត