ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ ចុះល្បាតប្រទះឃើញឈើដែលជនល្មើសលាក់ទុក៥០កំណាត់

ចែករំលែក៖

ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះល្បាតនៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមការបញ្ជក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក៍បានប្រទះឃើញក្នុងព្រៃប្រភេទឈើកកោះនឹងឈើសុក្រំប្រមាណ៥០កំណាត់ ប្រវែង១,២០តឹក ដែលឈ្មួញបានលាក់ទុក។

ប្រភពបន្តទៀតថា ក្រោយពីប្រទះឃើញឈើទាំងនោះហើយ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកអូរយ៉ាដាវ រង់ចាំប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើផ្នែកបកែវចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ ៕ វុទ្ធឦសាន

2 1


ចែករំលែក៖