ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជាងសំណង់ម្នាក់ទៅតុលាការបន្ទាប់ពីបោះដុំថ្មត្រូវភ្នែកកុមារីម្នាក់របួស

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសជាងសំណង់ម្នាក់ ត្រូវបានអាណាព្យាបាលកុមារីម្នាក់ប្តឹង សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកាល ពីរសៀលថៃ្ងទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ បន្ទាប់ពីបានបង្ករបួសស្នាមលើកុមារីរង គ្រោះកាលពីរសៀលថៃ្ងទី១៧ ខែវិចិ្ឆកា ឆ្នាំ ២០១៦ នៅភូមិវត្ត សង្កាត់-ក្រុង-ខេត្តប៉ៃ លិន ។

មន្រ្តីនគរបាលក្រុងប៉ៃលិនបានឲ្យដឹង ថា ជាងសំណង់ត្រូវបានចាប់ខ្លួនឈ្មោះ កោយ ប៉ុនលុច្យ អាយុ៣៣ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នចំណុចកើតហេតុ និងមានទីលំនៅអចិន្ត្រៃយ៍នៅភូមិអូរតាប្រាង្គ ។ រីឯកុមារីរងគ្រោះឈ្មោះ ស ជេស្តា អាយុ៥ឆ្នាំ ជាសិស្ស រស់នៅភូមិកើតហេតុ។

បើតាមប្រភពពីអ្នកភូមិឲ្យដឹងថា កាល ពីថៃ្ងទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ ខណៈដែល ជនសង្ស័យកំពុងនិយាយទូរស័ព្ទ ក៏ស្រាប់ តែមានក្មេង៤-៥នាក់ស្រែកឡូឡារំខានដល់ ជនសង្ស័យនិយាយទូរស័ព្ទ ។ ពេលនោះ ជនសង្ស័យក៏បានរើសដុំថ្ម តែមិនមាន បំណងគប់នោះ គ្រាន់តែទម្លាក់ឲ្យក្មេងៗ ទាំងនោះឈប់មាត់ឮប៉ុណ្ណោះ តែចៃដន្យ ទៅត្រូវភ្នែកខាងស្តាំកុមារីរងគ្រោះបណ្តាល ឲ្យរងរបួសធ្ងន់ ហើយត្រូវអាណាព្យាបាល ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែ ម្តង ។

គួរបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ច បញ្ជូនជនសង្ស័យទៅតុលាការគេបានឃើញ ប្រជាពលរដ្ឋប្រមាណ៣០នាក់នាំគ្នាឈរ នៅមុខសាលាដំបូងខេត្តប៉ៃលិនតវ៉ាសុំឲ្យ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ជួយអន្តរាគមន៍ទៅលោក ជា ចាន់ឌិន ស្នង ការនគរបាលខេត្តប៉ៃលិនចង់ឲ្យមានការ ដោះលែងជនសង្ស័យនៅក្រៅឃុំជាបណ្តោះ អាសន្ន និងសើុបអង្កេតបន្ត ព្រោះជនសង្ស័យមិនមានចេតនាបង្ករបួសស្នាមលើក្មេងស្រី រងគ្រោះនោះទេ ។

ទន្ទឹមនឹងការតវ៉ានេះ លោកអភិបាល ខេត្តបានឲ្យមន្រ្តីជំនាញខេត្តម្្នាក់នាំពាក្យ ទៅប្រាប់ដល់ប្រជាពលរដ្ឋដែលឈរតវា៉ សុំឲ្យធ្វើលិខិតស្នាមដើម្បីស្នើសុំទៅតុលាការទើបប្រជាពលរដ្ឋទាំងនោះបានវិល ត្រឡប់ទៅលំនៅដ្ឋានវិញ ខណៈកុមារីរង គ្រោះនៅក្នុងមន្ទីរពេទ្យ ហើយជនសង្ស័យ ត្រូវបានតុលាការចោទប្រកាន់បញ្ជូនទៅខ្លួនសង្ស័យទៅពន្ធនាគារបណ្តោះអាសន្ន ៕ ស សារ៉េត

aes-5 aes aes-1 aes-2 aes-3 aes-4


ចែករំលែក៖