ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចាប់ក្មេងស្រីកំពុងដេកខ្ទប់មាត់បីទៅទ្រុងមាន់រំលោភ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់នៅពេលនាងកំពុងដេកលង់លក់ពេលរសៀល ស្រាប់តែបុរសល្មោភកាមម្នាក់លបឡើងលើផ្ទះខ្ទប់មាត់ចាប់បីទៅទ្រុងមាន់ខាងក្រោយផ្ទះបម្រុងរំលោភ ប៉ុន្តែត្រូវបានអ្នកភូមិឃើញទាន់ក៏យកពូថៅដេញកាប់ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ កែប សុខគា អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

អ្នកភូមិបានឲ្យដឹងថា ក្មេងស្រីរងគ្រោះនៅមុនពេលកើតហេតុ ខណៈនាងកំពុងដេកលង់លក់ក្នុងផ្ទះ ស្រាប់តែបុរសខាងលើលបឡើងលើផ្ទះខ្ទប់មាត់ រួចបីទៅក្នុងទ្រុងមាន់ខាងក្រោយផ្ទះ ។ ពេលទៅដល់ទ្រុងមាន់បុរសល្មោភកាមនោះបានស្រាតសំពត់ និងខោក្នុងរបស់នាងបម្រុងរំលោភ តែត្រូវបុរសម្នាក់ឈ្មោះ មោង ហាន ដែលនៅភូមិជាមួយជនសង្ស័យឃើញទាន់ ក៏យកពូថៅដេញកាប់ត្រូវក្បាល១ពូថៅ និងត្រូវស្នងជើងឆ្វេង១ពូថៅ ហើយចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕

ss dd ff


ចែករំលែក៖