ខេត្តបន្ទាយមានជ័យ ៖ សំយ៉ាបផ្ទះអ្នកស្រុកមួយកន្លែង ត្រូវរថយន្តធុនធំម៉ាក FUSO មួយគ្រឿង ដាច់ហ្វ្រាំង ថយក្រោយ បណ្ដាលឲ្យបុករះផ្ទះលី ហួរវេរលុយ តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង១៥នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តឱ្យដឹងថា តាមអ្នកឃើញហេតុការណ៍ គឺរថយន្តធុនធំ FUSO ពាក់ស្លាក់លេខ តាកែវ 3A-0804 ដែលបើកដោយឈ្មោះ ដាំង គិមលូន ភេទប្រុស អាយុ៤៤ឆ្នាំ ដែលរស់នៅភូមិគីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា រថយន្តខាងលើ ខណៈបើកតាមផ្លូវក្នុងក្រុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនធម្មតា ស្រាប់តែរថយន្តថយក្រោយវិញ បណ្តាលបុកសំយ៉ាបផ្ទះល្វែងលីហួរវេរលុយ ហើយរថយន្តក្រឡាប់ចាក់ដីខ្សាច់ពេញផ្លូវ សំណាងល្អ ដែលមិនបណ្តាលឱ្យមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់ស្លាប់នោះឡើយ ។
ប៉ូលិសចរាចណ៍និយាយថា យោងតាមអ្នកបើកនិយាយថា មូលហេតុដែលរថយន្តថយបុកសំយ៉ាបផ្ទះអ្នកស្រុក គីបណ្តាលរថយន្តរបស់គាត់ដាច់ហ្វ្រាំង ទើបថយក្រោយបុកសំយ៉ាបផ្ទះ ហើយក្រឡបាប់ ។ ក្រោយកើតហេតុ សមត្ថកិច្ចកសាងសំណុំរឿងរួចរាល់ និងហៅរថយន្តស្ទួចយកទៅស្នងការដ្ឋានគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា