ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងដែល​មានជម្លោះ​ជាមួយ​ឧត្តមសេនីយ៍ផ្កាយ៣ ត្រូវបញ្ជូនទៅកាន់​តុលាការ​ហើយ​

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវម្នាក់ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣នោះ ត្រូវបញ្ជូនទៅកាន់តុលាការហើយ កាលពីវេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃុំខ្លួន និងសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញអស់រយៈពេល២ថ្ងៃ។

យុវជនស្ទាវរូបនេះត្រូវគេអះអាងថា ជាមន្ត្រីយោធា និងជាកូនលោកវេជ្ជបណ្ឌិត ។ យុវជនរូបនេះ ក៏ទើបតែបញ្ចប់ការសិក្សាផ្នែកកងទ័ពជើងគោកនៅសាលាថ្លុកតាសេក ក្នុងខេត្តកំពង់ស្ពឺ ។

យុវជនឈាមរាវអាយុប្រហែលជាង២០ឆ្នាំរូបនេះ មានអាការស្រវឹងខ្លាំងបានបើករថយន្តស្ទើរតែបុករថយន្តរបស់លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅម្តុំផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បន្ទាប់ពីកើតហេតុភ្លាម យុវជនរូបនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថចុះទៅឃាត់ខ្លួន ហើយទើបតែបានបញ្ជូនទៅតុលាការព្រឹកនេះ ៕ ថាច់ យ៉ាត

as dd ff gg


ចែករំលែក៖