ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងរថយន្តបុកគ្នារបួសធ្ងន់ស្រាល៣នាក់ នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ ដែលរួមមានក្មេងតួចម្នាក់ផងនោះ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវខ្វែងចំណតរថយន្តខេត្ត ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងប្តីមានឈ្មោះអេង លីអន អាយុ៣៤ឆ្នាំ កូនប្រុស ឈ្មោះអន លីសុផានិត អាយុ៥ឆ្នាំ ទាំងពីរនាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង និងបាក់ជើងស្លាំ រីឯស្ត្រីជាប្រពន្ឋបានរងរបួសស្រាល ជនរងគ្រោះខាងលើមានទីលំនៅភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានបានអោយដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានជិះម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១F.៣២៤៨ ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុ ដែលជាផ្លូវប្រសព្វគ្នា៤ទិស ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២L.៧៤៤៣ បើកបរដោយបុរសឈ្មោះរ៉ន សុជា អាយុ២៥ឆ្នាំ មានទីលំនៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកមកពីទិសខាងជើងទៅត្បូងបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលអោយពីរនាក់ប្តីប្រពន្ឋ និងកូនរងរបួសធ្ងន់ និងស្រាលហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់។

ក្រោយពេលកើតហេតុម៉ូតូជនរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី ។ ចំណែកឯកមធ្យោបាយបង្ក ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា

unnamed-15 unnamed-11 unnamed-12 unnamed-13 unnamed-14


ចែករំលែក៖