ភ្នំពេញ៖ ត្រឹមរយៈពេល១ម៉ោងតែប៉ុណ្ណោះ គ្រោះថ្នាក់ចរារណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឆក់យកជីវិតមនុស្ស២នាក់និងម្នាក់ទៀតរ បួសបាក់ជើង បន្ទាប់ពីយុវជនម្នាក់ត្រូវរថយន្ត តាមបើកបុកបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាង តន្ត្រីបុប្ផាជាយជ្រុងថ្មី ក្រោមមកសមត្ថកិច្ចបានយកទូរស័ព្ទខលស្វែងរកក្រុមគ្រួសារ ក៏ខលចូលបុរសម្នាក់ដែលជាមួយគ្នាប្រាប់ពីដំណើររឿងសព្វគ្រប់បុរសខាងលើ និងមិត្តភ័ក្តម្នាក់ទៀតបានជិះម៉ូតូមកមើលជាអកុសល ក៏ត្រូវរថយន្តកុងតឺន័របើកបុក និងកិនបណ្តាលឲ្យស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឈ្មោះ គឹម សុភារិទ្ធ ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O 6092 ធ្វើដំណើរតាមបណ្តោយជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បុង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបតឆ្វេងឆ្លងផ្លូវពេលឆ្លងជិតផុត ស្រាប់តែមានរថយន្តម៉ាកធុនត្រា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2N 7778 បើកបរដោយឈ្មោះ ហម ច័ន្ទតារា ហៅគឺ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក អេស៊ីលីដា ស្នាក់នៅផ្ទះលេខ១៨៩ ភូមិរំចេក សង្កាត់រតនះ ក្រុងបាត់ដំបង ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់មុខផ្សារចោមចៅ តាមបណ្តោយផ្លូវវេងស្រេង ក៏ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ រួមទាំងតៃកុងរថយន្តយកទៅប៉ុស្តិ៍ចោមចៅ ។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងឆែកឆេរកឃើញទូរស័ព្ទមួយគ្រឿង ទើបឆែករកលេខខលទៅក្រុមគ្រួសារ ហើយបានចូលទៅលេខមិត្តភក្តិម្នាក់ឈ្មោះ មិន ចន្តា ភេទប្រុស ដែលជាមួយគ្នា ស្នាក់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សាក្សីដដែលបានបន្តថាបន្ទាប់ពីខលប្រាប់ដំណើររឿងសព្វគ្រប់ហើយឈ្មោះ មិន ចន្តា បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹម សង់ស៊េរី ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1F 9988 ចេញពីខណ្ឌសែនសុខ ឌុបគ្នាជាមួយឈ្មោះ សុង វិរះ ភេទប្រុស អាយុ២៧ឆ្នាំ ដើម្បីមកមើលមិត្តភក្តិ ដែលត្រូវថយន្តធុនត្រាបុលស្លាប់ ។ ខណៈមកជិតដល់ខ្វះតែចំងាយប្រហែល២០០ម៉ែត្រទៀត ទៅដល់ស្រាប់តែមានរថយន្តកុងតឺន័ររបស់ផែស្ងួតហុង ឡេងហួរ បើកមកពីក្រោយ ហើយបត់ស្តាំបណ្តាលអោយគៀរ និងកិនម៉ូតូបណ្តាលអោយឈ្មោះ មិន ចន្តា ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកឈ្មោះសុងវិរះ រងរបួសបាក់ជើងម្ខាង ។
សាក្សីដដែលបានបន្តទៀតថា បន្ទាប់ពីកិនម៉ូតូហើយ រថយន្តបង្កបានបើកគេចខ្លួនរហូតទៅដល់ផែស្ងួត ដែលនៅជិតទីនោះចំងាយប្រហែល៣០០ម៉ែត្រ ចូលក្នុងផែហើយចតរថយន្តចោលតែកុងចុះគេចខ្លួនបាត់ ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងហៅជំនាញ់មកស្ទួចរថយន្តរួមទាំងម៉ូតូយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ