ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅក្នុងស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា លើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅក្នុងស្រុកលំផាត់ ។

សម្តេចបានថ្លែងថា«នៅថ្ងៃទី២១ ខែវិច្ឆិកា ព្រឹកមិញនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅក្នុងស្រុកលំផាត់ ខេត្តរតនៈគីរីដែលមានប្រវែង172គម លាតសន្ឋឹងពីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរីដល់តាអងនៃខេត្តរតនៈគិរី។

ផ្លូវនេះគឺត្រូវបានពង្រីកទំហំទទឹងតួផ្លូវ9ម៉ែត្រ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវប្រភេទក្រាលកៅស៊ូពីរស្រទាប់នេះ (DBST) បានចំណាយថវិកាអស់ប្រមាណ $91,68លានដុល្លារ ដែលជាជំនួយរបស់មិត្តចិន បូករួមនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន $4,698,600ដុល្លារ និងថវិកាដោះស្រាយផលប៉ពាល់និងការបំផ្លាញចោលគ្រាប់មីននិងយុទ្ធភណ័មិនទាន់ផ្ទុះប្រមាណ $2,143,072ដុល្លារទៀត ដែលបានសាងសង់កាលពីឆ្នាំ 2012-2016។

ខេត្តរនៈគិរីពីមុនគឺជាអតីតតំបន់សង្រ្គាម ហើយផ្លូវគមនាគមន៍មួយចំនួនធំត្រូវបានបំផ្លាញ។ពីមុនការ ធ្វើដំណើរពីភ្នំពេញមកកាន់ទីនេះគឺត្រូវចំណាយពេលមួយអាទិត្យឬច្រើនជាង។ក្រោយពេលប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ឡើងវិញ ដែលពេលនេះការធ្វើដំណើរគឺកាន់តែងាយស្រួលហើយពីភ្នំពេញមកដល់តែក្នុងរយៈពេល៥ម៉ោងប៉ុណ្ណោះ។ ខេត្តរនគិរីពេលនេះគឺជាខេត្តដែលកំពុងរីកចម្រើន និងទាក់ទាញទេសចរណ៍យ៉ាងខ្លាំង។

ពេលនេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរមកទេសចរណ៍នៅរតនគិរីលើផ្លូវក្រាលកៅស៊ូជាមួយទេស ភាពធម្មជាតិស្រស់ស្អាតត្រជាក់ចិត្ត។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ និងសូមចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីយើងប្រើប្រាស់បានយូរអង្វែង» ៕

6 1 2 3 4 5


ចែករំលែក៖