ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូលលើកទី៩ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនឹងចាប់ផ្តើមថ្ងៃទី២២-២៣ ខែវិច្ឆិកា នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម លើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់ពីសម្តេចតេជោហ៊ុនសែន ក្នុងវេទិកាសម្ពោធផ្លូវមួយខ្សែនៅខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ, លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម លើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅ ខេត្តសៀមរាប ។

កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នឹងពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗ ដូចខាងក្រោមៈ

១-ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។

២-លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែ ធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។

៣-ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤មក ៕ ថាច់ យ៉ាត

clv-flags

 


ចែករំលែក៖