ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីនទ្រីទៀតហើយ បន្តបុកសម្លាប់ពលរដ្ឋស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រុមហ៊ុនដឹកសំរាមស៊ីនទ្រី បានបន្តឆក់យកជីវិតយុវសិស្សម្នាក់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវ២១១ ម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រិទ្ធិ អាយុ១៦ឆ្នាំ សិស្សសាលាបាក់ទូក ស្នាក់នៅម្ដុំផ្សារដេប៉ូ ជាអ្នកជិះពីក្រោយបានស្លាប់ ។ រីឯឈ្មោះ ពេជ្រ ប៊ុនឃាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាបាក់ទូក ជាអ្នកបើកបរម៉ូតូ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនរងរបួសធ្ងន់អ្វីទេ ។

សាក្សីឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមម៉ូតូ១គ្រឿង មានគ្នា២នាក់ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តស៊ីនទ្រីបុកពីក្រោយទៅលើម៉ូតូជនរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងពីមុខ បណ្តាលឲ្យដួល ហើយភ្លាមនោះរថយន្តស៊ីនទ្រីក៏ជ្រុលមកកិនក្បាលជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗតែម្តង ៕ ស រស្មី

8 1 2 4 5 6 7

 


ចែករំលែក៖