ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំរដ្ឋសភាកាល ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ ចំនួន៣ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧ផងដែរ។
នៅក្នុងកិច្ចប្រជុំមានសមាជិកសភាម កពីគណបក្សសង្គ្រោះជាតិ៣៨រូបបានចូល រួមបន្ទាប់ពីអវត្តមានអស់ជាច្រើនខែ ។
សម័យប្រជុំសភាកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋភា ហើយក៏មានការអញ្ជើញចូលរួមរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ចំនួន៣រួមមាន៖
១-ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
គួរបញ្ជាក់ថា ក្នុងចំណោមសមាជិក សភាមកគណបក្សសង្គ្រោះជាតិទាំង៣៨ រូបគេមិនបានឃើញវត្តមានរបស់លោក កឹម សុខា ឡើយ ។
សម្តេចតេជោមានវត្តមានក្នុងសម័យប្រជុំសភាពេញអង្គ ខណៈអវត្តមានលោក កឹម សុខា ។ ជាលើកទី២ហើយដែលលោក កឹម សុខា មិនចូលប្រជុំសភាតាមការសន្យា ប៉ុន្តែមន្រ្តីបក្សប្រឆាំងជាង៣០នាក់បាន ចូលប្រជុំហើយ សម័យប្រជុំសភាពេញអង្គ ព្រឹកម្សិលមិញមានកូរ៉ុមចំនួន១០៦នាក់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក៏ធ្លាប់ប្រកាសថានឹងចូលប្រជុំ សភាពេញអង្គវិញដែរ តែដល់ថ្ងៃបើកកិច្ច ប្រជុំបែរនាពេលនេះជាគ្មានវត្តមានទៅវិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនំាពាក្យគណបក្ស សង្គ្រោះជាតិមានប្រសាសន៍ថា ជាគោល ការណ៍គណបក្សសង្គ្រោះជាតិនឹងចូលរួមប្រជុំសម័យប្រជុំនៅថ្ងៃទី២២ ខែវិច្ឆិកា។ ចំណែកឯលោក កឹម សុខា ក៏នឹងមានវត្ត មានដែរ ៕ ហេង សូរិយា