ភ្នំពេញ៖ ជារឿងមួយគួរឲ្យហួសចិត្ត ខ្លាំងណាស់ដែលបុរសម្នាក់រងរបួសធ្ងន់ដេរ អស់១៥ ថ្នេរដោយសារតែឃាត់ប្រពន្ធកុំឲ្យលេងហ្វេសប៊ុកឆាតទៅសង្សារជនជាតិចិន បែរជាប្រពន្ធខឹងទាញកាំបិតប៉័ងតោកាប់ត្រូវខ្នងរយះជិតមួយចង្អាម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះជួលតាមផ្លូវលំ ក្នុងសង្កាត់ចតុមុខ ខណ្ឌ ដូនពេញ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជា ដារ៉ា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កម៉ូតូ និងប្រពន្ធជាជនដៃដល់ឈ្មោះ ស៊ិន សុភា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខ របរបម្រើការងារនៅហាងខារ៉ាអូខេ មាន ទីលំនៅចំណុចកើតហេតុខាងលើ។ ក្រោយ ពីមានទំនាស់គ្នារឿងប្តីហាមប្រពន្ធកុំឲ្យលេង ហ្វេសប៊ុកឆាតទៅរកសង្សារហើយពួកគេទាំង២នាក់បានដឹកដៃគ្នាទៅផ្ទះម្តាយនដែល ស្ថិតនៅផ្ទះលេខ ៣០ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឲ្យឪពុកម្តាយដឹងឮ ក្នុងពេលទៅសុំលែងលះគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ខណ្ឌឫស្សីកែវ ព្រោះកន្លងមកពួកគាត់ទាំង២នាក់បានគ្នាជាប្តីប្រពន្ធច្រើនឆ្នាំដោយមិនបានរៀបការឡើយ ។
តាមមន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ពេលទៅដល់ប៉ុស្តិ៍នគរបាលបុរស ជាប្តីបានរៀបរាប់ថាមុនពេលកើតហេតុ គ្រាដែលគាត់មកពីរត់រ៉ឺម៉កម៉ូតូចូលដល់ផ្ទះ គាត់ឃើញប្រពន្ធមិនព្រមធ្វើការអ្វីទេគឺនៅមុខផ្ទះលេងហ្វេសប៊ុកឆាតទៅកាន់សង្សារជាជនជាតិចិនម្នាក់ដែលកន្លងមកគាត់ដឹងនិងហាមឃាត់ជាច្រើនដងហើយ។ ពេល ឃើញដូច្នេះគាត់ក៏បានទៅទាញដៃប្រពន្ធឲ្យមកនិយាយគ្នាក្នុងផ្ទះកុំឲ្យធ្វើបែបនេះទៀតព្រោះខ្មាសគេតែប្រពន្ធមិនព្រមធ្វើ តាមទើបបង្កើតជាទំនាស់គ្នាឡើង។ បន្ទាប់ មកជនរងគ្រោះជាប្តីបានដើរចេញមកក្រៅផ្ទះស្រាប់តែប្រពន្ធស្ទុះទៅយកកាំបិតប៉័ងតោមកកាប់ពីក្រោយខ្នងរយះជិតមួយចង្អាម ហូរឈាមកក្លាក់ត្រូវអ្នកជិតខាងបញ្ជូនទៅគ្លីនិកឯកជនដេរអស់១៥ថ្នេរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ ពីមានជម្លោះគ្នារហូតមានរបួសស្នាមយ៉ាងនេះប្តីប្រពន្ធពីរនាក់នេះបានដឹកដៃគ្នាទៅ ផ្ទះម្តាយនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឲ្យឪពុកម្តាយដឹងឮ និងសុំលែងលះគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលសង្កែ ខណ្ឌឫស្សីកែវ ដោយទាមទារបែងចែកទ្រព្យសម្បត្តិលុយកាក់ជា២ ចំណែកមានលុយជាង១ពាន់ដុល្លារ ខ្សែក ខ្សែដៃ និងរ៉ឺម៉កម៉ូតូមួយគ្រឿង។ ប៉ុន្តែការសុំលែងលះនេះត្រូវបាននគរបាលប៉ុស្តិ៍ ទួលសង្កែប្រាប់ថាមិនមែនជាសមត្ថកិច្ច របស់នគរបាលទេ សុំទៅដោះស្រាយគ្នានៅសាលាសង្កាត់ទៅ ។ ក្រោយមកអ្នក ទាំង២រួមទាំងឪពុកម្តាយរបស់គេផងបានចាកចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលទួល សង្កែបាត់ទៅ ៕ អរុណរះ