ព័ត៌មានទាន់ហេតុការណ៍៖

លួចលុយបងប្អូនពីឃុំពង្រត្រូវសមត្ថកិច្ចក្រុងកំពង់ឆ្នាំងចាប់បាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងដេញតាមចាប់ ក្នុងពេលដែលជនសង្ស័យបានព្យាយាមរត់គេចពីសមត្ថកិច្ច ក្នុងពេលដែលកំពុង ដើរល្បាតការពារសន្តិសុខនៅមូលដ្ឋាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបេនរ៉ឺម៉កក្នុងភូមិទី១ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ម្នាក់ឈ្មោះសេង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀត ឈ្មោះផាក រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញមានលុយ92ម៉ឺនរៀល ទូរស័ព្ទ 02គ្រឿងម៉ូតូ១គ្រឿង(ម៉ាកហុងដា សេ១២៥ ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចេញល្បាតនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង នៅពេលល្បាតដល់ចំណុច បេនរ៉ឺម៉ក ស្រាប់ឃើញជនសង្ស័យពីរនាក់នេះ ប្រញាប់ប្រញាល់រត់គេចពីសមត្ថកិច្ច ក្នុងពេលកម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏ដេញតាមឃាត់ខ្លួន យកមកអធិការដ្ឋាននគរ បាលក្រុងកំពង់ឆ្នាំងដើម្បីយកមកសួរនាំ ។

សមត្ថកិច្ចបានអោយដឹងទៀត ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនបានលួចលុយរបស់បងប្អូនគេនៅឃុំពង្រ ស្រុរលាប្អៀរ រួចគេចខ្លួនមកចូល ក្នុងក្រុងកំពង់ឆ្នាំងនេះតែម្តង ហើយពេលដែលឃើញសមត្ថកិច្ចពួកគេភ័យខ្លាច ក៏រត់ហើយត្រូវចាប់បានតែម្តង ។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា

se-2 se se-1


ចែករំលែក៖