ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សពីរនាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្ដសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ នឹងរថយន្ដសាំយ៉ុង ១៥កៅអី បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចស្ពានវាយកូនគោល ក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកប៉ោះ ចន្ថា អធិការនគរបាលរងស្រុកប្រាសាទបាគងខេត្ដសៀមរាបទទួលបន្ទុក ចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តសាំងយុង 15 កៅអី ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2 AI 1944 បុកជាមួយម៉តូ Honda 2015 យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសពីរនាក់ បានស្លាប់នៅនឹងកន្កែង និងម្នាក់ទៀតរងរបួសធ្ងន់ហើយអ្នកស្លាប់ទាំង២នាក់ មិនទាន់រកសាច់ញ្ញាតិឃើញនៅឡើយទេ ដោយកំពុងធ្វើកំណត់ហេតុ ។

លោកបានបន្ដថា ការកើតមានគ្រោះថ្នាក់នេះ ត្រូវបានសាក្សីឲ្យដឹងថា រថយន្ដសាំយ៉ុងបានបើកពីទិសលិចទៅកើត ស្របពេលម៉ូតូបើកឆ្លងផ្លូវ ទើបមានគ្រោះថ្នាក់នេះកើតឡើងតែម្ដង ៕ ជានិរន្ដរ៍

3 1 2


ចែករំលែក៖