ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉េអឹម ឃាត់ជនសង្ស័យ១០នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្ដសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១០នាក់ បញ្ជូនទៅតុលាការករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ហេតុការណ៍ នេះធ្វើឡើង នៅម៉ោង៣និងរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

មន្ដ្រីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ មានម្នាក់ជាស្រី ។ ក្រោយឃាត់ខ្លួនឆែកឆេររកឃើញវត្ថុតាងម្សៅគ្រើមម៉ាទឹកកក ចំនួន២១កញ្ចប់ស្មើ៨,២៤ក្រាម ទូរសព្ទ័១០គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ និងជក់ថ្នាំញៀនមួយចំនួនទៀត។ ជនសង្ស័យ និងវត្ថុតាងកងរាជអាវុធហត្ថខេត្តសៀមរាបបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តនៅថ្ងៃរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាបន្ដបន្ទាប់ ប៉ុន្ដែគេសង្កេតឃើញបទល្មើសនេះហាក់មិនមានការថយចុះសោះនៅក្នុងតំបន់ទេសចរណ៍អង្គរ ៕ ជា និរន្ទន៍

ae ae-1


ចែករំលែក៖