ព័ត៌មានទាន់ហេតុការណ៍៖

ពិការដោយទឹកអាស៊ីតក្នុងជម្លោះរកស៊ី មិនចុះចាញ់ឆាកជីវិតច្នៃប្រឌិតកាបូបលក់ដោយសុចរឹត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវាលវដ្តសង្សារនេះ កើតមកជាមនុស្សអ្នកណាក៏ចង់រស់នៅដោយសុភមង្គល សេចក្តីថ្លៃថ្នូរ និងចង់បានរូបសម្បត្តិល្អជាការទាក់ទាញភ្នែកអ្នកដទៃដែរ ។

តួយ៉ាងដូចស្រ្តីម្នាក់នេះនិងស្វាមីត្រូវពិការមុខដោយទទួលរងដោយការជះទឹកអាស៊ីតពីពួកចិត្តខ្មៅឫស្យានាពេលកន្លងមក ហើយមិនមែនកើតឡើងពីរឿងស្នេហាត្រីកោណស្អីនោះទេគឺកើតឡើងពីការឈ្នានីសក្នុងរឿងរកស៊ីប៉ុណ្ណោះ។ អ្វីដែលគួរឲ្យខ្លោចចិត្តនោះគឺ ប្តីរបស់គាត់ក៏ពិការនិងមានកូនពីរនាក់ក្នុងបន្ទុក ដោយកូន បងពិការភ្នែកទាំងសងខាងនឹងខ្លួនប្រាណទទួលរងស្ទើរគ្រប់កន្លែងដែរ ។

តាមរយៈឃើញផ្ទាល់ភ្នែកស្រី្តវ័យជាង៤០ឆ្នាំរូបនេះបានលះបង់កម្លាំងកាយចិត្តជាមួយក្រុមគ្រួសារដើម្បីរស់មើលពិភពលោកនេះតើនៅបត់បែនយ៉ាងម៉េចទៀតដោយមិនពឹងផ្អែកលើការដើរសុំទានដូចជនពិការដទៃទៀតនោះឡើយ គឺសុខចិត្តបញ្ចេញកម្លាំងពលកម្មផ្ទាល់ ខ្លួន ជាមួយគំនិតច្នៃប្រឌិតផលិតផលវត្ថុអនុស្សាវរីយ៍ដាក់តាំងលក់យកប្រាក់ចំណេញតិចតួចផ្គត់ផ្គង់ក្នុងគ្រួសារដោយសុចរឹតភាពបំផុត ។

ដោយមានការជ្រោមជ្រែងពី ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយស្រី្តពិការដោយរងទឹកអាស៊ីដរូបនេះ បានរៀនចាក់កាបូបនិងវត្ថុអនុស្សាវរីយ៍ជាច្រើនបានយ៉ាងស្អាត ទោះបងពិការភ្នែក ទាំងសងខាងក៏ដោយ។ ការចាក់កាបូបនិងវត្ថុអនុស្សាវរីយ៍របស់បងស្រី ត្រូវបាន ប្រធានអង្គការក្រៅរដ្ឋាភិបាលអនុញ្ញាតឲ្យយកវត្ថុទាំងនេះទៅលក់នៅកន្លែងតាំងពិព័រណ៍វត្តភ្នំ ដើម្បីបានលុយចិញ្ចឹមកូនប៉ុណ្ណោះ។ ដូច្នេះស្រី្តរូបនេះសង្ឃឹមលើបងប្អូនទាំងអស់មេត្តាជួយទិញកាបូបនិងវត្ថុអនុស្សាវរីយ៍ជាស្នាដៃរបស់គាត់ផងតាមរយៈទូរស័ព្ទលេខ 077 733234 ដោយគាត់បានចាត់ទុកការជាវវត្ថុទាំងនេះរបស់បងប្អូនគឺជាការចូលរួមចំណែកដល់ជនពិការដូចរូបគាត់ដែលរស់មិនពឹងផ្អែកលើការសុំទានដូចអ្នកពិការអ្នកដទៃឡើយ ៕ ប្រាថ្នា

as-1 as


ចែករំលែក៖