ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ កម្ពុជា ទទួល អ្នកជំនាញម៉ាឡេសុីផ្ដល់បទពិសោធន៍រៀបចំគម្រោងអភិវឌ្ឍន៍ផលិតផលហាឡាលនៅកម្ពុជាតាមស្ដង់ដាអន្ដរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ៖ កម្ពុជា ទទួលបាន ក្រុមអ្នកជំនាញ ហាឡាលម៉ាឡេស៊ី របស់ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC ដែលដឹកនាំដោយ Datuk Seri Rizuan Abdul Hamid ជាអគ្គនាយក បានធ្វើបទបង្ហាញជំហាន បឋម ដើម្បី ចែករំលែកបទ ពិសោធន៍ ដល់គណៈកម្មាធិការត្រួត ពិនិត្យផលិតផលហាឡាលនៅកម្ពុជា (កណៈកម្មាធិការ ត្រួតពិនិត្យ សាច់គោ ) ក្នុងការត្រៀមរៀប ចំផែនការ គម្រោង សម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលនៅ កម្ពុជា នាឆ្នាំ២០១៧ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិការត្រួត ពិនិត្យផលិតផលហាឡាលនៅកម្ពុជា កាលពីថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ពាណិជ្ជកម្ម ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំឲ្យ កិច្ចសហប្រតិបត្តិការពីសំណាក់ភាគីម៉ាឡេស៊ី ហើយ ដែល ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC គឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មអន្តរជាតិ និង ឧស្សាហ៍កម្ម ម៉ាឡេ ស៊ី។ បន្ទាប់ពីបានធ្វើកិច្ចការជាមួយគ្នារវាងភាគីទាំងពីរក្នុងពេលកន្លងមកនេះ នៅថ្ងៃនេះ ភាគីម៉ាឡេស៊ី ក៏បាន នាំយកនូវបទពិសោធន៏ មក បង្ហាញដល់ភាគីកម្ពុជា នូវបច្ចេកទេស និង សេចក្តីព្រាងផែនការ មកបង្ហាញផ្លូវ ដើម្បីធ្វើការពិភាក្សា ថាតើនឹងត្រូវចាប់ផ្តើមពីចំណុចណាមុន ក្នុង ចំណោមឧស្សាហ៍កម្មហាឡាល ដែលមានជាច្រើនផ្នែកដូចជា ម្ហូប អាហារ សម្លៀកបំពាក់ របស់របរ ប្រើប្រាស់ ផ្សេង ៗ សម្រាប់ សហគមន៏ នៅកម្ពុជា ។

ក្រៅពីការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេស ក្រុមហ៊ុន HDC ក៏នឹងត្រៀមសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលនៅកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាហាឡាល ដែលតាមការគ្រោងនឹងពិភាក្សាលម្អិតរវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមរៀបចំនៅខែក្រោយនេះ នៅរាជធានីភ្នំពេញ។

សិក្ខាសាលា នេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកំពស់វិស័យហាឡាល កម្ពុជា អោយ កាន់តែមានលក្ខណៈ ទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយពីគុណសម្បត្តិរបស់វិស័យនេះទៅកាន់គ្រប់ស្ថាប័ន អ្នកវិនិ យោគ និង អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ អោយយល់ដឹងកាន់តែ ស៊ីជម្រៅ ពីគុណតម្លៃនៃផលិតផលដែលមានស្តង់ដារហាឡាល ជាស្តង់ដារគ្រប់គ្រងទៅលើផលិតផលប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌ លក្ខខន្តិកៈរបស់សហគមន៏ ឥស្លាម ហើយក៏កំពុងតែមានសន្ទុះ យ៉ាងខ្លាំងនៅលើទី ផ្សារ អន្តរជាតិផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖កម្ពុជានឹងអាចរកចំណូលបន្ថែមពី ឧស្សាហ៍កម្មហាឡាលនេះ ហើយថា នេះគឺជាជំហ៊ានទីមួយក្នុងការរៀបចំបច្ចេកទេសអភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា បន្ទាប់ពីយើងបានសិក្សាស្វែងយល់ពីបណ្តាប្រទេសជាច្រើន។

បន្ថែមពីនេះទៀត នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) ( លក្ខខណ្ឌ័ ម្ហូបអាហា ) នឹងជួយយើងលើការរៀបចំផ្នែកស្តង់ដា ហាឡាល ដែលគោរពទៅតាមលក្ខខណ្ឌជាច្រើន ដើម្បីឲ្យប្រទេសនានាលើសកលលោក ទទួលស្គាល់។ ក្រៅពីនេះ ភាគីថៃ ក៏កំពុងបើកភ្លើងខៀវរង់ចាំផ្តល់ជំនួយធនធាន និង បច្ចេកទេសផ្សេងៗទៀតឲ្យកម្ពុជាផងដែរ ៕ សំរិត

image3

image1 image2
image4 image5 image6 image7 image8 image9 image10


ចែករំលែក៖