ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខណ្ឌមានជ័យឃាត់មនុស្ស៧នាក់ និងអ្នកលេងខ្នាយដែក៦ក្បាល

ចែករំលែក៖

ភ្នំពេញ៖យ៉ាងហោចណាស់អ្នកញៀនល្បែងជល់មាន់៦នាក់ ត្រូវបានកម្លាំងចម្រុះរបស់គណ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង០៥នាទី ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូតិ១កន្លែង ស្ថិតនៅក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពួកគេនាំគ្នាលួចលេងជល់មាន់ខុសច្បាប់។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយរូបលោកផ្ទាល់ និងមានការចុះសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងផងដែរនោះ បានធ្វើការឃាត់ខ្លួនអ្នកលេងជល់មាន់ចំនួន៧នាក់ និងដកហូតវត្ថុតាងមាន់ចំនួន៦ក្បាល ទ្រុងមាន់ចំនួន៤ ម៉ូតូ ចំនួន៤គ្រឿង។ លោកបន្តថា ទីតាំងជល់មាន់ដុះស្លែយូរហើយ។ កន្លងទៅលោកបានចុះទៅចេះបែកហើយមិនដែលបង្ក្រាបបានទេ ទើបតែម្តងនេះលោកដាក់កម្លាំងចូលបង្កប់ទើប បង្ក្រាបបានជោគជ័យ។ លោកថា មិនមានម្ចាស់ទីតាំងជួលទេគឺដើរជល់តែតាពាសហ្នឹង តែ នៅពេលយើងចុះបង្ក្រាបគេរត់ចូលផ្ទះពលរដ្ឋក្បែរនោះ ហើយយើងសហការជាមួយម្ចាស់ផ្ទះដើម្បីសុំចាប់ខ្លួន ហើយម្ចាស់ផ្ទះគេបានសហការ។

សមត្ថកិច្ចនគរបាលប៉ុសិ្តស្ទឹងមានជ័យបានបញ្ជាក់ថា មនុស្ស៧នាក់នោះមានឈ្មោះ ១/ប៊ុត រីម ២/កឹម កាន ៣/ឈួន ម៉េងហ៊ង ៤/លីម ឡៃលិច ៥/នេត រតនៈ ៦/ឯម នាង និង៧/ ឈ្មោះ សែ សុភក្ត្រ។ ក្នុងនោះអាគកខ្នាយដែកបានចំនួន៦ក្បាលផងដែរ។ បច្ចុប្បន្នមនុស្ស ៧នាក់ និងវត្ថុតាងបាននាំទៅសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម

stale-1 stale-2 stale-3 stale-4 stale-5


ចែករំលែក៖