ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោម និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញបុរសពិការម្នាក់ស្លាប់ក្នុងស្រះសង្ស័យជាអំពើឃាតកម្ម។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល ស្ថិតក្នុងភូមអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ពាក់ពន្ធ័នឹងករណីនេះ លោកកែវ សុថា នាយការិយាល័យព្រហ្ទទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងតាមទូរសព្ទ័នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ពិតជាមានមនុស្សស្លាប់ក្នុងស្រះទឹកមែន ដោយជនរងគ្រោះ ឈ្មោះ ហាយ រស្មី អាយុ៤៤ឆ្នាំ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខណៈជាមនុស្សពិការជើងឆ្វេង។
ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៏ថាមានមនុស្សស្លាប់សមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញនិងចុះមកពិនិត្យសាកសពនិងមានការសង្ស័យ ក៏បានសុំគោលការពីព្រះរាជអាជ្ញារអមសាលាដំបូងខេត្តឃាត់បុរសសង្ស័យ២នាក់មកសាកសួររឿងហេតុ។
ប្រភពបន្តថា ក្រោយពីសាកសួររួចមកសមត្ថកិច្ចជំនាញ ក៏បានឲ្យជនសង្ស័យត្រឡប់មកផ្ទះវិញ ព្រោះមិនមានជារឿងឃាតកម្មអ្វីនោះទេ។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស៣នាក់ស្រវឹងស្រាជោក ហើញបានជិះម៉ូតូមួយគ្រឿងមកឈប់នៅមាត់ស្រះ ខណៈចុះទៅមុជទឹកបានប្រមាណកន្លះម៉ោង ក៏មានការស្រែកឆោឡោថា មានមនុស្សលង់ទឹក ទើបនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសសយឺតពេលទៅហើយ បុរសនោះពិការជើងបាត់បង់ជីវិតទៅហើយ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន