ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅលើផ្លូវ និងយុវតីម្នាក់របួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេរណ៍មួយដែលបង្ករឡើងដោយម៉ូតូ និង ម៉ូតូ២គ្រឿងបុកគ្នា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវខ្វែងទិសគ្នា ចំណុចស្ពានថ្ម ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវតីម្នាក់ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-២៣៦៣ ធ្វើដំណើរ ក្នុងទិសដៅពីជើងបត់មកលិច នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានមយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១CR-២១៥១ ដែលបើកបរយ៉ាងលឿនក្នុងស្ថានភាពស្រវឹង ទិសដៅផ្ទុយគ្នា បានបុកម៉ូតូរបស់យុវតីពេមួយទំហឹងបណ្តាលឲ្យយុវជនរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង ។ ក្រោយពេលកើតហេតុ យុវជនត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯកនារីម្ខាងទៀតរងរបួសស្រាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្រួល ប៉ុន្តែមិនបានផ្តល់អត្តសញ្ញាណមកសមត្ថកិច្ចនោះទេ ៕ ចន្ថា

ses-3 ses ses-1 ses-2


ចែករំលែក៖