ព័ត៌មានទាន់ហេតុការណ៍៖

គោដើរត្រដុសរលំរូបសំណាកសង្ឃទ្រង់បិណ្ឌបាត១៤អង្គដែលអមជណ្តើរនៅចំណុចវត្តព្រះវិហារលើ

ចែករំលែក៖

ខេត្តកណ្តាល៖ សត្វគោដើរត្រដុសបណ្តាលឲ្យរលំរូបសំណាកព្រះសង្ឃទ្រង់បិណ្ឌបាត១៤អង្គ ក្នុងចំណោម៦៥អង្គ ស្ថិតនៅអមជណ្តើរវត្តព្រះវិហារលើ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើលោកគ្រូចៅអធិការវត្តព្រះនាម ហ៊ិន ណាហេង បានទទួលព័ត៌មានពីលោកនេនថា មានរូបនៅតាមអមជណ្តើរខាងជើងរលំអស់មួយចំនួន ក្រោយឮភ្លាម លោកគ្រូចៅអធិការវត្តបានមកមើលឃើញរលំមែនអស់ចំនួន១៤រូប ក្នុងចំនួន៦៥រូប ។ ក្រោយមក លោកគ្រូបានហៅមេភូមិមកមើលឃើញពិតប្រាកដមែន ប៉ុន្តែលោកពុំថា មានមនុស្សវាយបំផ្លាញទេ ព្រោះនៅថ្ងៃអាទិត្យ មានមនុស្សមកលេងច្រើននៅចំណុចហ្នឹង ខ្លាចភ្ញៀវមកលេងទាញលេង ។

តាមការសន្និដា្ឋនរបស់ជំនាញថា ពុំមានអ្នកណាវាយកម្ទេចរូបទាំងនេះទេ គឺសត្វគោដើរត្រដុសបណ្តាលឲ្យបាក់ ពីព្រោះកន្លែងកើតហេតុ មានតែដានជើងគោនៅជុំវិញទីនោះតែប៉ុណ្ណោះ ៕

ew ww


ចែករំលែក៖