ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជាតិបិទវគ្គជំនាញកងអន្តរាគមន៍ពិសេសនៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីលានមុខសាលា ខេត្តកំពង់ចាម មានប្រារព្ធពិធីបិទវគ្គ បំប៉នជំនាញកងអន្តរាគមន៍ពិសេស ក្រោម អធិបតីភាពលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ រងនគរបាល ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីស្នងការ ស្នងការរងចំនួន១៧ ខេត្ត លោក លោកស្រីប្រធាន មន្ទីរជុំវិញ ខេត្តផងដែរ ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ស្នងការខេត្តបានឡេីងអានរបាយការណ៍ស្វាគមន៍ រួចមក លោក លន់ លឹមថៃ អភិបាលខេត្ត បានថ្លែងកោតសរសេីរដល់លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង គ្រូបង្គោលនិងសិក្ខាកាមដែលបានខិតខំហ្វឹកហាត់វគ្គបំប៉នជំនាញកងអន្តរាគមន៍ពិសេសនេះ ។

នាឱកាសនោះដែរលោក នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង នគរបាលជាតិបានថ្លែងនូវការកោតសរសើរដល់ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន និងក្រុម គ្រូបង្គោលរបស់ស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលបានខិតខំបង្កើតវគ្គបំប៉ន ជំនាញនេះឡើង ដើម្បីធ្វើឲ្យសិក្ខាកាមជាមន្ត្រីនគរបាលរបស់យើងទទួលបានមេរៀន និងបទពិសោធន៍ថ្មីៗថែមទៀត ។

លោក នាយឧត្តមសេនីយ៍ បានមាន ប្រសាសន៍បន្តថា ផ្អែកតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គស្នងការបានដាក់ចេញនូវផែនការការងារជាច្រើនក្នុងនោះមានការងារបណ្តុះបណ្តាល និងបំប៉នជំនាញដល់មន្ត្រីនគរបាលគ្រប់ផ្នែក និងគ្រប់ថ្នាក់ដើម្បីពង្រឹងពង្រីកសមត្ថភាពជំនាញ ហើយវាក៏ជាការងារ អាទិភាពមួយ ផងដែរ ដោយផ្អែកទៅតាមស្ថានភាពជាក់ស្តែងចំពោះមុខ ។

លោក នាយឧត្តមសេនីយ៍ អគ្គស្នងការ រងនគរបាលជាតិបានក្រើនរំឭកដល់សិក្ខា កាមថា ក្រោយទទួលបានវគ្គបំប៉នជំនាញ នេះពេលដែលត្រឡប់ទៅបម្រើភារកិច្ចជូន អង្គភាពវិញ សូមឲ្យមន្រ្តីរបស់យើងខិតខំសិក្សាស្វែងយល់ពីការងារជាក់ស្តែង និង បន្តការហ្វឹកហាត់ជំនាញបន្ថែមទៀត ពិសេស ត្រូវគោរពវិន័យ សីលធម៌ និងមានសាមគ្គី ភាពផ្ទៃក្នុងល្អ ៕ ហេង សូរិយា

15241949_719219701565909_8874808983593651231_n


ចែករំលែក៖