ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់បានរត់ទៅប្តឹងនគរបាលចោមចៅជួយរកយុត្តិធម៍ជូនបន្ទាប់ពី ត្រូវបានបុរសម្នាចាប់ដៃរុញចូលបន្ទប់ផ្តួលបុ៉នប៉ងរំលោភ តែមិនបានសម្រេចរើបំរាស់រួចធ្វើអោយបុរសល្មោភកាមនោះខឹងទប់មិនបានវាយប៉ោងភ្នែកឆ្វេង និងចាប់បោក ផ្ទប់ជញ្ជាំងប៉ោងក្បាល បែករឿងជនសង្ស័យរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងពោធិ៍ សង្កសត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរវល់តែទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតមកដល់ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា នេះទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍ចោមចៅ ។
ស្រ្តីរងគ្រោះមានឈ្មោះ បូ៊ ច្រឹប អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤០ ជាន់ទី២ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រងរបួសប៉ោងក្បាល ប៉ោងខៀវភ្នែកខាងឆ្វេង ។ ចំណែកជនល្មើស មិនស្គាល់ឈ្មោះ ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថាមុនកើតហេតុ ក្រោយចេញពីធ្វើការងារ បានគក់ខោអាវ យកទៅវាលនៅមុខបន្ទប់ជាន់ទី២ ខណៈពេលដែលកំពុងហាលខោអាវ ស្រាប់លេចមុខជនសង្ស័យ ដើរមកសួររកបងប្អូន ហើយចាប់អូសដៃរុញបញ្ចូលក្នុងបន្ទប់ ដាក់គន្លឹះទ្វារជាប់ ចាប់ផ្តួលបុ៉ប៉ងចាប់រំលោភ តែរើបម្រាស់ ធ្វើឲ្យមិនបានសម្រេច បុរសនោះចាប់ក្បាលរុញបោកផ្ទប់ជញ្ជាំង ហើយវ៉ាយលើផ្ទៃមុខ ប្រតាយប្រតប់ រត់បើកទ្វារចេញ ចុះក្រោមស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យជនសង្ស័យ ផ្អើលរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុភ្លាម ក្នុងស្ថានភាពរបួសធ្ងន់ត្រូវបានអ្នកជិតខាង ឌុបនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី រហូតមកដល់ ល្ងាចថ្ងៃទី៣០ ខែវ៨ច្ឆិកា នេះទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ៕ សុខាសែនជ័យ