ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីសតិមិនប្រក្រតីចូលអុកឡុកកន្លែងចុះឈ្មោះបោះឆ្នោតធ្វើឲ្យផ្អើលទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីមានសតិមិនប្រក្រតីម្នាក់បានចូលទៅក្នុងសាលាសង្កាត់ចោមចៅស្រែកឡូឡាទាមទារកចុះឈ្មោះបោះឆ្នោត ខណៈដែលគាត់គ្មានអត្តសញ្ញាណប័ណ្ណ ឬឯកសារអ្វីសម្គាល់ខ្លួនឡើយទើបគ.ជ.ប មិនទទួលចុះឈ្មោះបោះឆ្នាតជាហេតុធ្វើឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ស្រ្តីខាងលើមិនស្គាល់អត្តសញ្ញាណឡើយ មានវ័យជាង២០ឆ្នាំ ទោះជាសាកសួរ ឈ្មោះលំនៅដ្ឋានក៏មិនប្រាប់ដែរ ចេះតែ ស្រែកឲ្យចុះឈ្មោះបោះឆ្នោតឲ្យរូបគេផង។ ពេលនោះ ទោះជាមន្រ្តី គ.ជ.ប ស្នើសុំយក អត្តសញ្ញាណប័ណ្ណមកបង្ហាញ តែស្រ្តីខាង លើនៅមិនមាត់មិនក ទើបបង្កឲ្យភ្ញាក់ផ្អើល រំខានដល់ពលរដ្ឋមានវត្តមានទៅចុះឈ្មោះ នាថ្ងៃបង្ហើយនេះ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា សកម្មភាពរបស់ស្រ្តីរូបនេះ ដោយពេលនោះគ្មានអ្នកណារវល់ចាប់អារម្មណ៍ ទើបគាត់អស់ចិត្តដើរចេញ ស្រែកឡូឡា តាមផ្លូវ ដោយនៅដៃមានកាន់ទូរស័ព្ទមួយគ្រឿងផងរួចនិយាយឆ្ការដៃឆ្ការជើងរត់តាម ផ្លូវចាកចេញទៅបាត់ ។

ទោះយ៉ាងណាលោកសៅ សារិន មេភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ បានបង្ហើប ឲ្យដឹងថា ស្រ្តីខាងលើមានឈ្មោះ ធីតា អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិជម្ពូវ័ន សង្កាត់ ចោមចៅ។ ស្ត្រីរូបនេះកន្លងមកខូចចិត្តក្រោយពីប្តីលែងលះធ្វើបាបផ្លូវចិត្តបន្ទាប់ពីរៀបការបាន៣ខែ ហើយប្រុសប្រុសស្នេហ៍ចុះចោលបាត់រហូត។

តាមប្រភពពីអ្នកស្គាល់ផ្សេងទៀតបាន ឲ្យដឹងថា ស្រ្តីខាងលើក្រោយពីរៀបការជា មួយប្តីខាងលើគាត់ កើតមានអារម្មណ៍មិនល្អ ពេលដេកចេះតែយកវែកយកដំបងវាយទៅ លើប្តីរករឿងរហូតដល់ប្តីទ្រាំលែងបានចុះចោលទៅបាត់ដែលរឹតតែធ្វើឲ្យនាងខូចចិត្តកាន់តែខ្លាំងឡើង៕ សុខា សែនជ័យ

hhh3 hhh1 hhh2


ចែករំលែក៖