ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងគ្រប់ប្រភេទកំពុងរីកដុះដាលក្នុងឃុំខ្វាវ អាជ្ញាធរមិនបង្រ្កាបទុកចិញ្ចឹមឆ្នាំងបាយ

ចែករំលែក៖

ខេត្តសៀមរាបៈ ល្បែងគ្រប់ប្រភេទកំពុងតែរីកដុះដាលក្នុងឃុំខ្វាវ អាជ្ញាធរមិនបង្រ្កាបទុកចិញ្ចឹមឆ្នាំងបាយ ព្រោះបច្ចុប្បន្ននេះ គេសង្កេតឃើញអាជ្ញធរមូលដ្ឋានហាក់ដូចជាបើកភ្លើងខៀវឲ្យមានការបើកលេងសុីសងគ្រប់ប្រភេទនៅក្នុងឃុំខ្វាវ ក្នុងនោះរួមមានជល់មាន់ បៀ អាប៉ោង ជាពិសេសល្បែងកន្ទុយលេខរីកដុះដាលដូចផ្សិត លក់ដូចផ្សាត្រីដោយពុំមានការខ្លាចញញើតពីសមត្ថកិច្ចនោះឡើយ ទង្វើទាំងនេះទំនង ជាសមត្ថកិច្ចនៅក្នុងឃុំខ្វាវមួយចំនួនត្រូវថ្នាំសណ្ដំអស់ ពេលខ្លះគេសង្កេតឃើញមន្រ្ដីរាជការមួយចំនួនចូលរួមលេងល្បែង ស៊ីសង ។ ផ្ទុយពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាល ដែលបានហាមប្រាមមិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាលភូមិ ឃុំ ស្រុក ខេត្ត ទូទាំងប្រទេស ដើម្បីឲ្យមានសុខសុវត្ថិភាព កុំឲ្យមានអំពើចារកម្ម ចោរលួច ចោរឆក់ចោរប្លន់ គ្រឿងញៀនជាដើម។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមមេឆ្នោតសៀមនិងមេឆ្នោតយួនធំជាងគេនៅក្នុងឃុំខ្វាវមានឈ្មោះ១ ភាត់ និងម្នាក់ទៀតមិនស្គាល់អត្តញ្ញាណ ក្រុមមេឆ្នោតសៀមនិងមេឆ្នោតយួនបានអាងខ្នងមានខ្សែក្រាស និងមានខ្នងធំ ចាំបាច់ខ្លាចទេ ហើយពួកគេបានបង់លុយជូនសមត្ថកិច្ចមួយចំនួនទើបពួកគេហ៊ានបើកលេងល្បែងដោយចំហរ មិនខ្លាចញញើតច្បាប់។

ទាក់ទិននឹងការរិះគន់ខាងលើនេះ ការលេងល្បែងកន្ទុយលេខដុះស្លែនៅក្នុងឃុំខ្វាវនេះដែល បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់នៅពេលយប់ ខ្លាចមានការឆក់ ប្លន់នៅតាមភូមិឃុំរបស់ពួកគាត់ ។

ជាមួយនឹងការចោតប្រលោកាន់នេះ លោកមេប៉ុស្តិ៍ខ្វាវហុក វណ្ណ ហៅខ្លៃ មិនអាចទំទាក់ទំទងសុំការបំភ្លឺបានទេ តាមរយ:លេខទូរសព្ទ័ 0977506046 នេះឡើយ មិនដឹងថា លោកមិនហ៊ានប្រឈមមុខនឹងការពិតឬយ៉ាងណា?។

គួររំលឹកផងដែរថា សកម្មភាពលេងឆ្នោតល្មើសច្បាប់គ្រប់ប្រភេទ នៅក្នុងឃុំខ្វាវកើតមានជាយូរណាស់មកហើយ មិនដែលឃើញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបម្ដងណាឡើយ ។ ទង្វើទាំងនេះហើយ ដែលធ្វើឲ្យមជ្ឍដ្ឋានទូទៅសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ពីសន្តិសុខសុវត្ថិភាពរបស់ពួកគាត់ ខណៈដែលមានការបើកឲ្យលេងល្បែងស៊ីសងប្រភេទ បានយ៉ាងរលូនបែបនេះ ៕ ប៊ុន រិទ្ធី

1 2


ចែករំលែក៖