ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមមួយរំពេច ខណៈម៉ូតូ២គ្រឿងបុកគ្នានៅសង្កាត់អូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងយុវជនម្នាក់រងរបួសធ្ងន់ ខណៈមូ៉តូ២គ្រឿងបុកម៉ូតូគ្នាចំពីមុខពេញទំហឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះលក់វាំងនង តាមបណ្ដោយផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់អូឡាំពិត ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា អ្នកស្លាប់មានឈ្មោះ គឹម សិរី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
ចំណែកសិស្សដែលរងរបួសធ្ងន់ មិនទាន់ស្គាល់ឈ្មោះនោះទេ តែមានអាយុប្រហែល១៦ឆ្នាំ ជាសិស្សនៅសាលាព្រះយុគន្ធរ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបរុសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវា៉ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-5853 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏មានយុវជនម្នាក់ជាសិស្សបានជិះម៉ូតូមួយគ្រឿងមា៉ក Zoomerx ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FU-9944 បានបើកបញ្ចះទិសដៅគ្នាក្នុងល្បឿនលឿនដូចគ្នា ក៏បុកមកគ្នាចំមុខពេញទំហឹងបណ្ដាលឲ្យបរុសម្នាក់ស្លាប់នឹងយុវជនម្នាក់ទៀតរងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុរថយន្តសាមុយបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចជំនាញទំទាក់ទំនងទៅក្រុមគ្រួសារអោយមកទៅតំកលនៅវត្តទួលទំពួងដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុមូ៉តូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយក ទៅដោះស្រាយនៅការិយាល័យនគរបាលផ្លូវគោករាជធានីភ្នំពេញ ៕ ស រស្មី

se-1 se-2 se-3 se-4


ចែករំលែក៖