ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនិស្សិតកម្ពុជារដ្ឋធានីប៉េកាំងបានចូលរួមកិច្ចប្រជុំកំពូលយុវជនចិន-អាស៊ាន

ចែករំលែក៖

ទីក្រុងប៉េកាំង ៖ ក្រុមនិស្សិតខ្មែររៀននៅរដ្ឋធានីប៉េកាំងចំនួន២០រូបបានចូលរួម កិច្ចប្រជុំកំពូលយុវជនចិន-អាស៊ានរយៈ ពេល៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ និង១០រូបផ្សេងៗទៀតចូលរួម សម្តែងរបាំគោះត្រឡោកក្នុងកម្មវិធី Cultu-ral Night យុវជនចិន-អាស៊ាននេះ ។

កិច្ចប្រជុំកំពូលយុវជនចិន-អាស៊ានបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យលំដាប់លេខ១ របស់សាធារណរដ្ឋប្រជាមានិតចិនដោយ មានការចូលរួមពីនិស្សិតមកពីបណ្តា ប្រទេសជាសមាជិកអាស៊ាន និស្សិតចិន និងនិស្សិតបរទេសផ្សេងៗទៀតផងដែរ ។

កិច្ចប្រជុំកំពូលនេះមានរៀបវារៈចំនួន៥ដែលក្រុមនិស្សិតកម្ពុជាបានខិតខំសិក្សា ស្រាវជ្រាវដើម្បីចូលរួមពិភាក្សារួមមាន៖ ១.) China-ASEAN Leaders’s Summit (Topic: The Future of China-ASEAN Relations Against the Backdrop of One Belt One Road Initiative) ២.) China-ASEAN Transport Ministers Meeting (Topic: Regional Transport Network) ៣.) China-ASEAN Ministerial Meeting on Youth (Topic: Youth Entrepreneurship) ៤.) ASEAN+3 Meeting (Topic: Tourism Cooperation និងកិច្ចប្រជុំទី ៥.) East Asia Summit (Topic: Disaster Management) ។

លោក អ៊ំុ វុទ្ធទី ប្រធាននិស្សិតកម្ពុជា ប្រចាំរដ្ឋធានីប៉េកាំងបានលើកឡើងពីកិច្ចប្រជុំកំពូលរវាងយុវជននិស្សិតចិននឹងយុវជននិស្សិតអាស៊ានជាកិច្ចប្រជុំកំពូលលើក ទី១ដែលរៀបចំដោយសាកលវិទ្យាល័យ ប៉េកាំងមានការចូលរួមពីនិស្សិតបរទេសមកពីបណ្តាសាកលវិទ្យាល័យផ្សេងៗនៃរដ្ឋ ធានីប៉េកាំង ។

ក្នុងនោះនិស្សិតកម្ពុជាចំនួន៣០រូប បានចូលរួមសហការជជែកពិភាក្សា និង សម្តែងសិល្បៈ។ នេះគឺជាឱកាសសម្រាប់យុវជននិស្សិតកម្ពុជាបានបញ្ចេញសមត្ថភាពនិងសិក្សាពីកិច្ចប្រជុំយុវជនចិន-អាស៊ាន នេះបង្កើននូវចំណេះដឹង និងបទពិសោធន៍ ថ្មីៗបន្ថែមទៀត ព្រមទាំងបានចូលរួមពង្រឹងទំនាក់ទំនងជាមួយយុវជននិស្សិតចិន និង និស្សិតអាស៊ាន ជាពិសេសក្រុមនិស្សិត សិល្បៈកម្ពុជាក៏បានចូលរួមចំណែកផ្សព្វ ផ្សាយវប្បធម៌ខ្មែរតាមរយៈការសម្តែងរបាំគោះត្រឡោក និងដើរម៉ូដសម្លៀកបំពាក់ ប្រពៃណីខ្មែរ ។

ស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាព និស្សិតកម្ពជាយុវជនចិន-អាស៊ាន ។

លើសពីនេះទៅទៀត សកម្មភាពរបស់និស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំងបាន បង្ហាញពីភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ជា សញ្ញាដល់ក្រុមនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង កំពុងឆ្លើយតបទៅនឹង អ្វីដែលជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាប្រមុខបានផ្តល់ ឱកាសឲ្យនិស្សិតកម្ពុជាបានមកសិក្សានៅរដ្ឋធានីប៉េកាំង តាមរយៈអាហារូបករណ៍ របស់រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញ ពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលចិន ៕ សុខដុម

set8 set set2 set4 set5 set6


ចែករំលែក៖