ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្ក្រាបកន្លែងស្តុកឈើរឹបអូសឈើគ្រញូង៤៤០ដុំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្រ្តីនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណ២និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ បានសហការ ជាមួយកម្លាំងនគរបាល ស្រុកសំរោងទង និងកម្លាំងនគរបាប៉ុស្តិ៍សំរោងទង ចុះបង្ក្រាប កន្លែងស្តុកឈើប្រណីតមួយកន្លែង ។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ទីតាំងស្តុកឈើគ្រញូងខុសច្បាប់នេះមាន ម្ចាស់ឈ្មោះ ញឺន រ៉ាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយនៅ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានឈើគ្រញូងចំនួន៤៤០ដុំ ស្មើនឹង ៩៤៥គីឡូក្រាម ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ស្ពឺរក្សាទុក និងចាត់ការ តាមច្បាប់ខណៈម្ចាស់ផ្ទះរត់គេចខ្លួនបាត់ ៕ សហការី

1 2


ចែករំលែក៖