ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ផ្សារទំនើបៗបាននិងកំពុងរីកដុះដាលស្របតាមសេដ្ឋកិច្ចប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ននេះសេដ្ឋកិច្ចទីផ្សារសេរីនៅប្រទេសកម្ពុជាកំពុងតែរីកចម្រើន ដោយសារមានក្រុមហ៊ុនជាតិនិងអន្តរជាតិបានដាក់ទុនវិនិយោគក្នុងនោះគេសង្កេតឃើញមានអគារពាណិជ្ជកម្មជាច្រើនចាប់ផ្តើមលេចចេញជារូបរាង ។ ចំណែកផ្សារ ទំនើបៗជាច្រើនក៏បានបង្ហាញខ្លួននៅតាមតំបន់ជាយរាជធានីភ្នំពេញដើម្បីតម្រូវការ ទីផ្សារក៏ដូចជាបម្រើសេចក្តីត្រូវការរបស់ អតិថិជនដែលភាគច្រើនបានងាកទៅទិញផ្ទះនៅតាមបុរីផ្សេងៗ ដើម្បីសម្រួលការកកស្ទះចរាចរនៅរាជធានីភ្នំពេញក៏ដូចជាងាយស្រួលក្នុងការរស់នៅ ។

ទន្ទឹមគ្នានេះដែរផ្សារទំនើបដ៏ធំមួយនិងជាតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតក្នុងទឹកដីខណ្ឌជ្រោយចង្វាបានចាប់ផ្តើមសាង សង់ហើយគឺឌឹ ផ្លរ៉ា ផ្លាហ្សា ដែលជាផ្សារ ទំនើបបង្កើតឡើងដើម្បីឆ្លើយតបទៅនឹង តម្រូវការអតិថិជន និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតំបន់ជ្រោយចង្វា។ឌឹផ្លរ៉ាផ្លាហ្សាមានទំហំជាង៣ហិកតានៃគម្រោងបុរីឌឹផ្លរ៉ា ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ២០០ហិកតាស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦A ក្នុងតំបន់អភិវឌ្ឍន៍ ទីក្រុងរណបថ្មីជ្រោយចង្វា ។

ឌឹផ្លរ៉ាផ្លាហ្សានេះគ្រោងនឹងបញ្ចប់ ដំណើរការសាងសង់ និងដាក់ឲ្យដំណើរ ការនៅដើមឆ្នាំ២០១៨ដោយមានដាក់តាំងលក់ផលិតផលជាច្រើនប្រភេទជាមួយម៉ាកផលិតផលក្នុងស្រុក និងក្រៅស្រុកជាច្រើនដូចជាសម្លៀកបំពាក់ ភោជនីយដ្ឋាន រោង ភាពយន្ត កន្លែងក្មេងលេង កន្លែងហាត់ ប្រាណ បណ្ណាគារ ឱសថស្ថាន និងសេវា កម្មជាច្រើនទៀត។ ជាពិសេស ក៏មានអគារ សម្រាប់ពិធីមង្គលការ អគារសម្អាងការ ផ្សារទំនើប អគារពាណិជ្ជកម្ម សាលមហោ ស្រព អគារសន្និបាត និងពិធីផ្សេងៗទៅ តាមតម្រូវការអតិថិជន ។

សូមបញ្ជាក់ថា បុរីឌឹផ្លរ៉ា ដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ២០០ហិកតាចម្ងាយជាង១០គីឡូម៉ែត្រចុះពីស្ពានជ្រោយចង្វាតាមបណ្តោយផ្លូវជាតិលេខ៦ដែលជាផ្លូវភ្លោះធំរបស់កម្ពុជាតភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាមមកកាន់ រាជធានីភ្នំពេញ ៕ ហេងសូរិយា

3


ចែករំលែក៖