ព័ត៌មានទាន់ហេតុការណ៍៖

លួចមូ៉តូបានសម្រេច បាត់មួយយប់ម្ចាស់ប្រទះឃើញវិញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចមូ៉តូមួយគ្រឿងបានសម្រេចហើយ គេចខ្លួនបាត់មួយយប់ តែសំណាងអាក្រក់ខណះជិះទៅ លក់បន្តត្រូវបានម្ចាស់តាមស្វែងរក ប្រទះឃើញ ចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍ចោមចៅ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅមុខមន្ទីរពេទលោកសង្ឃ ភូមិបុរីកម្មករ ហៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យលួចមូ៉តូឈ្មោះ គឹម គឿង ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ តែជាទូទៅច្រើនស្នាក់នៅ ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិរលាប ឃុំរលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។ មូ៉តូដែល ជនសង្ស័យលួច បានសម្រេចតែរកឃើញវិញ ម៉ាក អាយខន ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-1410 មានម្ចាស់ជាជនរងគ្រោះឈ្មោះ ជឹង បុ៊នថន ប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធ ឈ្មោះ ហេង ម៉ាលីស អាយុ២៨ឆ្នាំ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃពករីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកភូមិកងតាណឹង១ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មូ៉តូត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆ្កឹះសោទ្វារបន្ទប់ក្រោម ហើយកាច់សោកមូ៉តូអូសជិះទៅបាត់ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី០៦ ខែធ្នូ ខណណៈដែលខ្លួនស្នាក់នៅបន្ទប់ជួលជាន់ទី១ រហូតដល់ព្រឹកឡើងទើបដឹងថាបាត់មូ៉តូ ទ្វារបន្ទប់ក៏ចំហររបើក ដឹងថាបាត់មូ៉តូហើយ ដើរស្វែងរក រហូតដល់រសៀល ថ្ងៃទី០៦ ខែធ្នូនេះ ប្រទះឃើញ មូ៉តូ ត្រូវបានជនសង្ស័យកំពង់ជិះ នៅមុខមន្ទីរពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក ទើបស្រែកចាប់បានទាំងមូ៉តូទាំងជនសង្ស័យនាំទៅប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ចោមចៅ ។

តាមសម្តីជនសង្ស័យបានសារភាពថា នៅអំឡុងពេល វេលាម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី០៦ ខែធ្នូ ខ្លួនមានកូនសោមួយចង្កោម ទៅធ្វើសកម្មភាព ឆ្កឹះសោទ្វារ បន្ទប់ជួលត្រង់ចំណុចខាងលើ លួចបានមូ៉តូ ម៉ាកអាយខន ខាងលើ ជិះទៅ ដេកនៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃ លុះរហូតដល់វេលាម៉ោង២រសៀល ថ្ងៃដដែល ត្រូវបានម្ចាស់ តាមទាន់ ខណៈដែលកំពុងជិះមូ៉តូ ចាប់ឃាត់ខ្លួន យកមកប៉ុស្តិ៍ប៉ូលីសតែម្តង ។

ជនសង្ស័យក្រោយពីឃាត់ខ្លួន តាមបណ្តឹងជនរងគ្រោះ ត្រូវបាននគរបាលសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋសនខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖