ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងស្តុកឈើប្រណីតមួយកន្លែងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខេត្តបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្ថិតនៅក្នុងភូមិបាផ្តល់ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦រឹបអូសបានឈើប្រណីតប្រភេទឈើធ្នង់នឹងឈើសុក្រំចំនួន៥០០កំណាត់(២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។

តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញបានដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាងស្រុកអណ្តូងមាសឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាផ្តល់បម្រុងដឹកជញ្ជូនបន្តទៅលក់នៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅតំបន់នោះប្រាប់អ្នកសារព័ត៌មានថា ឈើប្រណីតទាំងនេះជារបស់ឈ្មួញដែលមានគ្នា៣នាក់ ដោយគេស្គាល់ឈ្មោះ ទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស នឹងទី៣-ឈ្មោះ ង៉ែត ភេទស្រី។

ម្ចាស់ឈើទាំង៣នាក់ខាងលើនេះជាឈ្មួញរកស៊ីឈើឡើងដុះស្លែច្រើនឆ្នាំមកហើយ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធខ្លះមិនបង្ក្រាបទេ ដោយគេសង្ស័យថា មេឈ្មួញទាំងនេះ ចិញ្ចឹមឆ្នាំងសមត្ថកិច្ចទាំងនេះ ។

បច្ចុប្បន្នឈើទាំងនោះមិនទាន់ដឹកជញ្ជូនចេញនៅឡើយទេដោយសារភូមិសាស្ត្រផ្លូវពិបាក ហើយកម្លាំងអាវុធហត្ថស្រុកដេកយាមរហូតដល់ព្រឹកថ្ងៃទី៧ទើបដឹកជញ្ជូនយកទៅប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើរក្សាទុកនៅស្រុកបកែវនិងចាត់ការបន្ត ៕ វុទ្ធឦសាន

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖