ព័ត៌មានទាន់ហេតុការណ៍៖

ចាំមើលសមត្ថកិច្ចប៉ុស្តិ៍ដោះស្រាយយ៉ាងម៉េច អ្នកវាយមុនគេចខ្លួន លោកអនុភូមិចេញមកវាយជនរងគ្រោះថែមទៀតនៅចំពោះមុខសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកឈរ ជើងសម្រួលចរាចរណ៍នៅចំណុចម្តុំលូប្រាំ ហើយ គេវាយបណ្តាលឲ្យរបួសបែក្បាលនៅពេលជួបជុំគ្នាផឹកសុី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៦ ខែធ្នូ  ឆ្នាំ ២០១៦ នៅចំណុចលើចិញ្ចើមផ្លូវវ៉េងស្រេង ភូមិ ដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ប្រភពពីកន្លែងកើតហេតុបាន ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរង គ្រោះ និងជនដៃដល់អង្គុយផឹកជាមួយគ្នា។ ព្រោះ ពួកគេជាក្រុមប្រជាការពារដូចគ្នាហើយនៅសង្កាត់ ជាមួយគ្នាទៀត។ ក្រោយមកក៏មានឮទាស់សំដីគ្នាខ្លាំងៗ ជនដៃដល់ក៏ទាញអាយកូមវាយជនរងគ្រោះបែក ក្បាលតែម្តងរួចរត់បាត់។ ប្រភពបន្តថា ក្រោយមក ក៏មានលោកអនុភូមិដំណាក់ចេញមកផ្សះផ្សារខណៈដែលកងកម្លាំងក៏នៅកន្លែងកើតហេតុដែរ។ លោកអនុភូមិនិយាយទៅកាន់ជនរងគ្រោះមិនស្តាប់ក៏ទះកំភ្លៀងថែម១ដៃទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អុឹល ឈន ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលនៅលូប្រាំភូមិដំណាក់ធំ៥សង្កាត់ស្ទឹងមានជ័យ។មុនពេលកើតហេតុរូបគេបានឈ្លោះប្រ្រកែកគ្នាជាមួយឈ្មោះប៉ែន សុវណ្ណឌី ដែលជាកម្លាំងប្រជាការពារប្រចាំលូប្រាំសង្កាត់ដូចគ្នា ស្រាប់តែឈ្មោះប៉ែន សុវណ្ណឌី បានវាយទៅលើជនរងគ្រោះឈ្មោះ អុឹល ឈន មួយអាយកូបធ្វើអោយបែកក្បាលហូរឈាម។ ក្រោយមកគេក៏បានរាយការណ៍សមត្ថកិច្ចជួយ អន្តរាគមន៍។នៅពេលសមត្ថកិច្ចទៅដល់ជនដៃដល់បានគេចខ្លួនបាត់នៅសល់តែម៉ូតូ។

នៅពេលសមត្ថកិច្ចកំពុងតែសួរនាំ ស្រាប់តែ លេចមុខលោកផាន់វ៉នហៅ(ពៅ)ដែលជាអនុភូមិដំណាក់ធំ៥ បានទៅវាយជនរងគ្រោះបន្តែមមួយដៃចំមុខទៅលើជនរងគ្រោះទៀត។

បច្ចុប្បន្នសមត្ថកិច្ចនគបាលប៉ុស្តិ៍ក៏បានកោះហៅ អនុភូមិដំណាក់ធំ៥ និងជនដៃដល់ មកធ្វើការដោះស្រាយក្នុងគោលបំណងបញ្ចប់វិវាទទំនាស់ ព្រោះថាសុទ្ធតែគ្នាឯង។ ទោះបីជាយ៉ាង នេះក្តី សមត្ថកិច្ចយុតិ្តធម៌ត្រូវតែមានវិធានការលើ លោកអនុភូមិតាមច្បាប់ ព្រោះថាមិនអាចប្រើអំ ណាចជាអនុភូមិវាយគេឯង នៅចំពោះមុខសមត្ថកិច្ចចឹងទេ។ លោកអនុភូមិមានចេតនាមើលស្រាលលើសមត្ថកិច្ចយុតិ្តធម៌ទើបធ្វើដូច្នេះ៕ តាឡឹម

as-1 as-2


ចែករំលែក៖