ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងៗសិស្សសាលាទួលប្រាសាទសែនសុខ១០នាក់ត្រូវនាយកសាលាប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកមកអប់រំខណៈពួកគេបានផ្លោះរបងចូលក្នុងសាលា

ចែករំលែក៖

ភ្នំពេញ៖ ក្មេងៗសិស្សសាលាទួលប្រាសាទសែនសុខចំនួន១០នាក់ ត្រូវលោកនាយកសាលាប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឃ្មួញឲ្យឃាត់ខ្លួនយកមកអប់រំ ខណៈពួកគេបានផ្លោះរបងចូលក្នុងសាលាគ្មានការអនុញ្ញាតខុសនឹងវិន័យសាលា។

ប្រភពពីលោក អ៊ុំ សុកំ នាយកវិទ្យាល័យទួលប្រាសទសែនសុខបានអោយដឹងថា ការដែលលោកប្តឹងអោយសមត្ថកិច្ចអោយឃាត់ខ្លួនក្មេងៗទាំងអស់យកមកអប់រំនេះ គឺដោយសារតែពួកគេមិនគោរពតាមវិន័យរបស់សាលា ហើយកន្លងមក គាត់ធ្លាប់បានអប់រំ និងណែនាំហើយ ក៏ប្រាប់ទៅអាណាព្យាបាលអោយជួយអប់រំផងដែរ ។ ប៉ុន្តែនៅថ្ងៃកើតហេតុក្មេងៗទាំងអស់នេះ នៅតែមិនគោរពតាមការណែនាំរបស់សាលាហើយបាននាំគ្នាមកផ្លោះរបងចូលក្នុងបរិវេនទៀត ហើយមានសិស្សខ្លះប្រើប្រាស់គ្រឿងញៀតទើបហួសពីសមត្ថភាពរបស់គាត់ក្នុងការអប់រំទើបលោកនាយកបានទាក់ទងអោយសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយកទៅអប់រំបន្ថែមដើម្បីអោយពួកគេរាងចាល។

បើតាមសម្តីក្មេងៗសិស្សសាលាដែលសមត្ថកិច្ចឃាត់ខ្លួននោះ បាននិយាយថា មូលហេតុនាំគេអោយគេផ្លោះរបងចូលក្នុងសាលាបែបនេះមកពីពួកគេមករៀនមិនទាន់ម៉ោង ។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីលោកនាយកសាលាថា មានក្មេងៗបានផ្លោះរបងចូលក្នុងសាលាភ្លាមលោកបានចាត់កំលាំងអោយចុះទៅឃាត់ខ្លួនួពួកគេទាំង១០នាក់នោះមកប៉ុស្តិ៍ដោយហៅឪពុកម្តាយមកធានា និងធ្វើកិច្ចសន្យាអប់រំរួចក៍អោយទៅផ្ទះវិញ៕ តុង សីហា

ae-1 ae-2 ae-3 ae-4 ds


ចែករំលែក៖