ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល ប្រទេសថៃ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈ កម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (ម្ហូបអាហា និងសម្ភារៈប្រើប្រាស់ឥស្លាម ) បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីអញ្ជើញចូលរួម សនិ្នសីទអន្តរជាតិហាឡាលលើកទី៣ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសន្និសីទនេះធ្វើឡើងក្រោមអធិបតីភាព លោក ឧត្ដមសេ នីយ៍ ប្រាយុទ្ឋ ចានអ៊ូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ដែល នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៦ ដោយមាន ១២ប្រទេស និងមានសមាជិក ប្រមាណជាង៥០០នាក់ ចូលរួមផងដែរ ។
លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ គោលបំណងដែល ប្រទេសនីមួយៗ ក្នុងមួយឆ្នាំគេធ្វើសន្និសីទ ហាឡាលនេះម្ដង់នោះ គឺចង់ឲ្យសមាជិកគណៈកម្មាធិការ ត្រួតពិនិត្យបច្ចេកទេស ហាឡាល នេះ រកចំណុចខ្លាំង រកភាពរីកចម្រើន ក្នុងការអនុវត្ដផែនការសកម្មភាព មុន និងដាក់ឲ្យចរាចរណ៍ នៅលើទីផ្សារ ម្ហូបអាហា សម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមលើកកំពស់ វិស័យហាឡាល អោយ កាន់តែមានលក្ខណៈ ស្ដង់ដារ ទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយ ពីគុណសម្បត្តិរបស់វិស័យនេះទៅកាន់គ្រប់ស្ថាប័ន អ្នកវិនិ យោគ និង អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ អោយយល់ដឹងកាន់តែ ស៊ីជម្រៅ ពីគុណតម្លៃ នៃផលិតផលដែល មានស្តង់ដារហាឡាល ជាស្តង់ដារគ្រប់គ្រងទៅលើផលិតផល ប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌ លក្ខខន្តិកៈរបស់សហគមន៏ ឥស្លាម ។
លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ ដោយឡែក នៅ កម្ពុជាបច្ខុប្បន្ននេះ ក៍កំពុងផលិតនូវ ម្ហូបអាហា ហាឡាលនេះ មានសន្ទុះ យ៉ាងខ្លាំងនៅលើទីផ្សារ អន្តរជាតិផងដែរ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ទន្ទឹមនិងនេះ កម្ពុជានឹងអាចរកចំណូលបន្ថែមពី ឧស្សាហ៍កម្មហាឡាលនេះ ហើយថា នេះគឺជាជំហ៊ាន ទីមួយក្នុងការរៀបចំបច្ចេកទេសអភិវឌ្ឍន៍ផលិតផលហាឡាល (ម្ហូបអាហា) ឲ្យមានស្ដង់ដារ បន្ទាប់ពីយើងបានសិក្សាស្វែងយល់ពីបណ្តាប្រទេសជាច្រើនរួចហើយនោះ ។
លោកអូស្មានហាស្សាន់ បានរំលឹកថា ៖ បញ្ហាការផលិតម្ហូបអាហា និងសម្ភារៈប្រើប្រាស់ តាមស្ដង់ដាអន្ដជាតិនេះ កម្ពុជា ក៍កំពុងចាប់ដៃគូ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC គឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មអន្តរជាតិ និង ឧស្សាហ៍កម្ម ម៉ាឡេ ស៊ី។ បន្ទាប់ពីបានធ្វើកិច្ចការជាមួយគ្នារវាងភាគីទាំងពីរ ក្នុងពេលកន្លងមកនេះ ភាគីម៉ាឡេស៊ី ក៏បាន នាំយកនូវបទពិសោធន៏ មក បង្ហាញ ដល់ភាគីកម្ពុជា នូវបច្ចេក ទេស និង សេចក្តីព្រាងផែនការ មកបង្ហាញផ្លូវ ដើម្បីធ្វើការពិភាក្សា ថាតើនឹងត្រូវចាប់ផ្តើមពីចំណុចណាមុន ក្នុង ចំណោមឧស្សាហ៍កម្មហាឡាល ដែលមានជាច្រើនផ្នែកដូចជា ម្ហូប អាហារ សម្លៀកបំពាក់ របស់របរ ប្រើប្រាស់ ផ្សេង ៗសម្រាប់ សហគមន៏នៅកម្ពុជា ៕ សំរិត