ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនពាក់ព័ន្ធសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង០៦និង៥៧នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្រ្កាបជនសង្ស័យលក់ ចែកចាយថ្នាំញៀននៅចំណុចផ្លូវជាតិលេខ៧១ ភូមិស្រឡៅត្បូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកឃុន ប៊ុនហ៊ួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ជនសង្ស័យរូបនេះ លោកបានឲ្យកម្លាំងក្រោមឱវាទស៊ើបអង្កេតជាយូរមកហើយ រហូតមកដល់ថ្ងៃនេះ ទើបឃាត់ខ្លួនទាំងមនុស្ស ទាំងវត្ថុតាងសារធាតុញៀនប្រភេទម្ស៉ៅក្រាមពណ៌ស ចំនួន០៣កញ្ចប់តូច ។ ជនសង្សយ័ឈ្មោះ ឈិន សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្នាក់នៅបណ្តោះអាសន្ន ភូមិឃុំកើតហេតុ និងមានទីលំនៅបច្ចុប្បន្ន ភូមិកុមាររាជ ឃុំបឹងណាយស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឃុន ប៊ុនហ៊ួរ បានបញ្ជាក់ថា លោកបានឲ្យកំលាំងសមត្ថកិច្ចរបស់លោកកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យបន្ដតាមនីតិវិធី ៕ ប៊ុន រិទ្ធី

ae-1 ae-2 ae-3


ចែករំលែក៖