ព័ត៌មានទាន់ហេតុការណ៍៖

រឿង«សួរស្តីលោកគ្រូកំលោះ» ផ្ទុះការគាំទ្រខ្លាំងមុនពេលចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ខ្សែភាពយន្តកំប្លែងថ្មីរបស់ផលិតកម្មមហាហង្ស គឺរឿង«សួរស្តីលោកគ្រូកំលោះ» បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាមួយនឹងវីដេអូខ្លី(Trailer) មុនពេលធ្វើការសម្ពោធចាក់បញ្ចាំងជាផ្លូវការ។

អ្នកទស្សនាឈុតខ្លីកើនឡើងដល់ជាង១លាន់នាក់ហើយខណៈដែលផលិតកម្មទើបនឹងបញ្ចេញកាលពីចុងសប្តាហ៍មុននេះ។

ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានបង្ហាញអារម្មណ៍រីករាយ និងភ្ញាក់ផ្អើលក្រោយពីTrailer ផ្លូវការថ្មីរបស់ខ្សែភាពយន្តរឿង សួរស្តីលោកគ្រូកំលោះ ផ្ទុះចេញការគាំទ្រខ្លាំង។

លោកបញ្ជាក់ថា ផ្ទុះការគាំទ្រ ក៏ព្រោះតែខ្សែភាពយន្តនេះ ត្រូវបានផលិតកម្មសម្រិតសម្រាំងផលិតអស់ជាច្រើនខែ ហើយសាច់រឿងនឹងចាក់ចំបេះដូងអ្នកទស្សនាគ្រប់វ័យនោះ។

លោកបញ្ជាក់ដែរថា ជាវណ្ណកម្មថ្មីមានគ្រប់រសជាតិហើយបង្កប់ទៅដោយសំណើចសើចមិនជិនណាយតាំងពីដើមរហូតដល់ចប់។ គ្រប់ឈុតឆាកបង្កប់ទៅដោយសំណើចសើចចុកពោះស្នេហាបែបយុវវ័យស៊ីអារម្មណ៍និងលាយឡំភាពកំសត់សោកសង្រេងស្រក់ទឹកភ្នែក។

លោកថា សន្ទុះនៃការគាំទ្រហាក់ហក់ឡើងខ្លាំងជាងខ្សែភាពយន្តជោគជ័យរបស់ផលិតកម្មលោកកន្លងមកដូចជារឿង”អ្នកនាងម្ចាស់ឡឺកឺ”ទៅទៀត។លោកបញ្ជាក់ថា កន្លងមកខ្សែភាពយន្តរឿង”អ្នកនាងម្ចាស់ឡឺកឺ”ទទួលបានអ្នកទស្សនាប្រមាណ៥,៥ម៉ឺននាក់ ហើយរឿងថ្មីនេះអាចនឹងមានចំនួនអ្នកគាំទ្រច្រើនជាងនេះ។ លោកបញ្ជាក់ថា តួលេខជាងមួយលាននាក់ដែលបានចុចចូលទស្សនាគឺអាចឆ្លុះបញ្ចាំងពីភាពជោគជ័យសម្រាប់ខ្សែភាពយន្តនេះនៅពេលចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៦នេះតទៅនៅគ្រប់រោងភាពយន្តទំនើបៗនៅភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីចាក់បញ្ចាំងនៅកម្ពុជា ខ្សែភាពយន្តនេះក៏មានគម្រោងក្នុងការនាំយកទៅចាក់បញ្ចាំងនៅរោងភាពយន្តនេះប្រទេស ឡាវផងដែរនៅពេលខាងមុខនេះព្រោះតែខ្សែភាពយន្តនេះផលិតតាមស្តង់ដាបច្ចេកទេសអន្តរជាតិ។ លោកបន្តថានេះគឺជាការវិវឌ្ឍន៍ថ្មីមួយទៀតរបស់ខ្សែភាពយន្តខ្មែរ ស្របពេលដែលទស្សនិកជនចាប់ផ្តើមទទួលស្គាល់ និងគាំទ្រខ្សែភាពយន្តក្នុងស្រុក។

តួឯកក្នុងខ្សែភាពយន្តខាងលើ គឺអ្នកនាងសុខ សោម៉ាវត្តី និងលោកជា សុវណ្ណនរាហ៍ ខណៈដែលតារាសម្តែងនិងតារាកំប្លែងជាច្រើនទៀតនឹងសម្តែងរួមគ្នាបង្កើតបានជារឿងបែបកំប្លែងមានដូចជានាយពាក់មីនាងខ្ញុងនាយគ្រឿនអ្នកនាងប៉េងប៉ោងលោកអូនឧស្សាហ៍កញ្ញានីឡាលោកលឹមរដ្ឋាកញ្ញាយ៉ែមស្រីពេជ្រនិងតារាសម្តែងជាច្រើនរូបទៀត៕ វឌ្ឍនា

unnamed-1 unnamed-2 unnamed


ចែករំលែក៖