ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រើប្រាស់គ្រឿងញៀនហួសកំណត់យកខ្សែចងកសម្លាប់ខ្លួនក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ149ផ្លូវវេងស្រែង ភូមជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជយ័ ក្រុងភ្នំពេញ។

ជនរងគ្រោះឈ្មោះអឹុម ជុងម៉ានីការ ភេទប្រុសអាយុ៣១ឆ្នាំ (បែកថ្នាំ)បច្ចុប្បន្ន ជនរងគ្រោះស្នាក់នៅផ្ទះលេខ149 ផ្លូវវេងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជយ័។

សមត្ថកិច្ចបញ្ជាក់ពីមូលហេតុ នៅមុនពេលកេីតហេតុក្រុមគ្រួសារសពបានអោយដឹងថាជនរងគ្រោះជាមនុស្សប្រេីប្រាស់គ្រឿងញៀន និងតែងតែបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ មុនពេលជនរងគ្រោះចងករសំលាប់ខ្លួន បានដេីរកកូកកាយនិងបានបេីកធុងហ្គាសក្នុងផ្ទះបាយរួចហេីយជនរងគ្រោះបានចូលក្នុងបន្ទុប់យកខ្សែភ្លេីងចងនិងដែកបង្អូចចងករសំលាប់ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងហៅនគរបាលជំនាញធ្វេីកោសល្យវិច្ឆយ័ ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងករសំលាប់ខ្លួននិងជាមនុស្សប្រេីប្រេីសគ្រឿញៀពិតប្រាកដមែន ចំណែកឯសាកសព ក្រោយពីធ្វេីកោសល្យវិច្ចយ័រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

image1


ចែករំលែក៖