ព័ត៌មានទាន់ហេតុការណ៍៖

អត់​ពាក់មួកសុវត្ថិភាពបើកម៉ូតូគេចពី​ប៉ូលិស ជ្រុលបុក​គោយន្ត​កន្ត្រៃ​បាក់ជើង

ចែករំលែក៖

ខេត្តកែប៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យជនរងគ្រោះ៣នាក់របួសធ្ងន់ និងស្រាល ដោយម្នាក់រងរបួសបាក់ជើង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៣នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិ កែវក្រសាំង សង្កាត់កែប ក្រុងកែប ។

ប្រភពបានរាយការណ៍ថា ជនរងគ្រោះ ទី១-ឈ្មោះ យាង ពោង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកបើកបរ របួសធ្ងន់ បាក់ភ្លៅខាងឆ្វេង, ទី២ ឈ្មោះ លក់ វ៉ប ភេទប្រុស អាយុ២២ឆ្នាំ អ្នករួម ដំណើរ របួសស្រាល និងទី៣-ឈ្មោះង៉ែត មឿន ភេទប្រុស អាយុ៣៦ឆ្នាំ អ្នករួមដំណើរ របួសស្រាល។ អ្នកទាំង៣រស់នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានជិះម៉ូតូឌុបគ្នា ម៉ាក សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប1A-2751។ ចំណែកអ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ ឈួន សុផល ភេទប្រុស អាយុ១៨ឆ្នាំ គ្មានរបួស រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មុនកើតហេតុ ជនរងគ្រោះម៉ូតូជិះឌុបគ្នា៣នាក់ អត់ពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីកើត ទៅលិច គេចពីកម្លាំងប៉ុស្តិ៍នគរបាលចរាចរណ៍ ដែលដាក់ឈរជើងត្រួតពិនិត្យអនុវត្តច្បាប់ លុះមកដល់ កន្លែងកើតហេតុ ក៏បុកប៉ះនឹងគោយន្តពីមុខ ខណ:គោយន្ត បើកពីជើងទៅត្បូង តាមផ្លូវប្រឡាយ ចេញមកផ្លូវជាតិលេខ៣៣ ហើយបត់មកទិសខាងកើត បញ្ជ្រាសទិសជាមួយម៉ូតូរងគ្រោះ ដោយមិន ប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យបែបនេះតែម្តង ៕

44


ចែករំលែក៖