ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំមួយខ្សែដែលរងការខូចខាតនារដូវវស្សា ត្រូវបានអាជ្ងាធរ និងអាជីវករក្រុងប៉ោយប៉ែត សហការគ្នាឈួសឆាយសម្រួលក្នុងការធ្វើដំណើរ

ចែករំលែក៖

ប៉ោយប៉ែតៈ ផ្លូវលំមួយខ្សែដែលរងនៅការខូចខាត ដោយសារថយន្តដឹកធ្ងនៗបើកឆ្លងកាត់ត្រូវបានអាជ្ងាធរ សហការគ្នាឈួសឆាយឡើងវិញ ដើម្បីសម្រួលក្នុងការធ្វើដំណើររកស៊ីប្រកបរបប្រចាំជីវិតរបស់ពលរដ្ឋ ។ ការឈួសឆាយផ្លូវលំដែលខូចខាតខាងលើនេះ បានប្រព្រិតទៅកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងការស្ថាបនាផ្លូវលំខាងលើនោះ មានការចូលរួមពីសំណាក់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្រ្តីក្រោមឱវាទ និងអាជីវករក្នុងក្រុងប៉ោយប៉ែតផងដែរ ។

លោកអភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ក្នុងនាមលោកជាអភិបាល សួមថ្លែងអំណគុណចំពោះ លោក គៀត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល ក៏ដូចជាជីវករព្រមទាំងប្រជាពលរដ្ឋដែលតែងតែសហការ គ្នាសាសងផ្លូវលំនឹងផ្លូវបេតុក្នុងក្រុងប៉ោយប៉ែតដើម្បីធ្វើដំណើរប្រកបរបចិញ្ចឹមជីវិតក្នុងគ្រួសារ ។

លោកថា ចំពោះលោកគៀត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាលវិញ លោកតែងតែចំណាយគ្រឿងចក្ររបស់លោកយកមកឈួស ឆាយ មិនថា សង្កាត់ផ្សារកណ្ដាល ឬសង្កាត់ប៉ោយប៉ែតឡើយ។ ការលើកឡើងបែបនេះ គីក្នុងការស្ថាបនាផ្លូវលំមួយខ្សែប្រវែង២៥៧០ម៉ែត្រ ចំណាយទឹកប្រាក់អស់ជាង៥ពាន់ដុល្លារនៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ដែលយើងរួមថវិកាគ្នាជាមួយអាជីវករ អាជ្ងាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកជថវិកាជាសប្បុរសជន ដើម្បីជួសជុលផ្លូវមួយខ្សែនេះ ដែលកំពុងតែមានការខូចខាត កែសម្រួលដើម្បីបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរប្រកបរបប្រចាំជីវិតក្នុងគ្រួសារនៅក្នុងរដូវវស្សាមានការលំបាក ហើយកាស្ថាបនានេះគីចាក់អាចម៌ដី បើទោះនៅរដូវវស្សា ក៏មិនជាប់កង់ ម៉ូតូដែរ។

លោកថា ផ្លូវ១ខ្សែនេះ មានសារៈសំខាន់ណាស់ មានប្រជាពលរដ្ឋពី៥ទៅ៦ភូមិ ដែលធ្វើដំណើរឆ្លងកាត់។

លោកបញ្ជាក់ថា នេះមិនមែនជាខ្សែទី០១ទេ ដែលយើងសាងសង់នោះ ហើយក៏មិនមែនផ្លូវចុងក្រោយដែលយើងស្ថាបនានោះដែរ ដោយសារតែយើងកំពុងតែស្ថាបនាជាបន្តរបន្ទាប់ ដែលមានប្រភពថវិកាពីបងប្អូនសប្បុរសជនជាអាជីវករពាណិជ្ជករ ដែលគាំទ្រដល់អាជ្ងាធរយើងនឹងថវិកាអាជ្ងាធរមានការួមចំណែកពីថ្នាក់ដឹកនាំមួយចំនួនកំពុងសាសង់ជួសជុលជាបណ្ដើរៗតាមផ្លូវពុំទាន់មានការស្ថាបនាផ្លូវបេតុង ។

បញ្ជាក់នៅក្នុងបើកការដ្ឋានឈួសឆាយផ្លូវខាងលើនោះដែរ លោកអភិបាលក្រុងរួមជាការងារក្រុង និងអាជីវកបានយកប័ណ្ណសរសើរ និងអាវយឺតចែកជូនដល់ប្រជាការពារភូមិផងដែរ ៕ វណ្ណា

img-20161211-wa0033 20161211_101014 20161211_101022 20161211_101029 img-20161211-wa0020 img-20161211-wa0021 img-20161211-wa0032


ចែករំលែក៖