ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងប៉ះគ្នាត្រង់ផ្លូវបែកជា៤ បន្តទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសស្រាល

ចែករំលែក៖

 

ខេត្តរតនគិរី៖ រថយន្តកាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-1737 បើកបរដោយបុរស ម្នាក់ឈ្មោះ ប៉េស សារី ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានប៉ះទង្គិចទៅលើរថយន្តមួយគ្រឿងទៀត ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ រដ្ឋ12-20826 អ្នកបើកបរឈ្មោះ មឿង ធី ភេទប្រុស អាយុ៤៧ ឆ្នាំ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បើកបរក្នុងទិសដៅពីកើតទៅលិចត្រង់ចំណុចផ្លូវបែកជា៤ រថយន្តកាមរីបានបុកចំហៀង រថយន្ត យ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ISUZU ជ្រុលក្បាលទៅប៉ះនឹងម៉ូតូអ្នកធ្វើដំណើរមួយគ្រឿងទៀតរងរបួសស្រាល ។ បុរសវ័យចំណាស់ ម្នាក់ត្រូវបានប្រជាពលរដ្ឋជួយដឹកជញ្ជូនទៅកាន់ពេទ្យសម្ភពសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុច ផ្លូវបំបែកជា៤ ទល់មុខផ្ទះ សំណាក់មហាលោភ(យីហោ៩៩៩)ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តម៉ាកកាមរីស្វិតខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង (ផ្លូវអតិភាពត្រង់) ខណៈមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនងាកមើលម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ង 96 34.ភព1 បើកបរដោយបុរសវ័យចំណាស់ម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ប៊ុន ស្រួច អាយុ៥១ ឆ្នាំ ជនជាតិក្រឹង មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ឃើញម៉ូតូមួយគ្រឿង បម្រុងឆ្លងកាត់ផ្លូវបែកជា៤ បើកបរក្នុងទិសដៅពីលិចទៅកើតជាចៃដន្យស្រាប់តែមានរថយន្តម៉ាកISUZU ខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមិនគោរពច្បាប់អទិភាពផ្លូវបំបែកជា៤បណ្តាលអោយរថយន្តម៉ាកកាមរីចាប់ហ្វ្រាំងមិនទាន់ក៏បុកទៅរថយន្តISUZU ចំកង់មុខផ្នែកខាងស្តាំយ៉ាងពេញទំហឹងតែម្តង ហើយរថយន្តISUZU ក៏ជ្រុលចង្កូតទៅបុករះទៅលើម៉ូតូជនរងគ្រោះរបួសស្រាលម្ចាស់ម៉ូតូចំប្រអប់ជើងខាងស្តាំ។

រីឯរថយន្តម៉ាកកាម៉ារីស្វិតបែកកាងមុខស្ទើរតែទាំងស្រុង និងម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងមុខនឹងចំហៀងផងដែរ។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខេត្តបានចុះមកអន្តរាគមន៍នឹង វាស់វែងហើយនាំយកវត្ថុតាងទាំង៣គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយជាក្រោយ ៕ វុទ្ធឦសាន

img-20161213-wa0079 img-20161213-wa0078 img-20161213-wa0075 img-20161213-wa0074 img-20161213-wa0076


ចែករំលែក៖