ព័ត៌មានទាន់ហេតុការណ៍៖

ប្តីកំណាចផឹកស្រវឹងកាប់ ប្រពន្ធ២ចបកាប់ស្លាប់ រួចទុកសពចោលក្រោមផ្ទះ

ចែករំលែក៖

ខេត្តក្រចេះ៖ ប្តីកំណាចម្នាក់ផឹកស្រា ស្រវឹងរករឿងស្ទើរមិនលស់ថ្ងៃនិងបាន កាប់ប្រពន្ធ២ចបកាប់បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មរួចទុកសាកសព ចោលនៅ ក្រោមផ្ទះបម្រុងរត់គេចខ្លួនតែត្រូវសមត្ថ កិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិសេរីភាព ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។

អ្នកភូមិបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ តឹក សារុំ អាយុ៤០ឆ្នាំ ជាកសិករ រីឯជន សង្ស័យឈ្មោះ ឃីម ញ៉ច អាយុ៤៥ឆ្នាំ រស់ នៅភូមិកើតហេតុ ។

លោក ព្រឺ ឆាលី អធិការរងស្រុកចិត្របុរី ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យជាប្តីអង្គុយផឹកស្រានៅផ្ទះ លុះដល់ពេលស្រវឹងជនសង្ស័យបានបង្ករឿងជាមួយ ប្រពន្ធហើយក៏បានយកចបកាប់ៗទៅលើស្រ្តីរងគ្រោះចំនួន២ចបដែលមួយចបចំឆ្អឹងជំនីរខាងឆ្វេងនិងមួយចបទៀតត្រូវដើមដៃខាងឆ្វេង ហើយប្រពន្ធបានព្យាយាមរត់ ប៉ុន្តែបានតែប៉ុន្មានជា៥ម៉ែត្រក៏ដួលដាច់ ខ្យល់ស្លាប់តែម្តង។ នៅក្រោយកើតហេតុ ភ្លាមៗនោះកម្លាំងនគបាលស្រុកចិត្របុរី បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមច្បាប់ ។

លោកបន្តថា បើតាមអ្នកភូមិនិយាយ ថា ជារើយៗពេលដែលជនសង្ស័យស្រវឹងម្តងៗតែងតែរករឿងជេរ វាយប្រពន្ធហើយប្រើហិង្សាស្ទើរមិនលស់ថ្ងៃដោយមិនគិតពីធ្វើការរកសុីនោះទេ។ កន្លងទៅជនដៃដល់ធ្លាប់បានធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធរមូលដ្ឋានពីករណីប្រើអំពើហិង្សាឈ្លោះ ប្រកែកវាយដំប្រពន្ធ និងធ្លាប់ធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីផងដែរ ។

មន្រ្តីនគរបាលជំនាញចុះពីនិត្យសាកសព បានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវជនដៃដល់កាប់២ចប និងវាយដោយត្បូងចបស្លាប់ក្នុងថ្លុកឈាម ហើយបច្ចុប្បន្នសាកសពត្រូវបានបងប្អូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ៕ កោះទ្រុង

3 1 2


ចែករំលែក៖